ចេញ​រូប​ថ្មី Galaxy S10 Lite អេក្រង់​លាត​សន្ធឹង​ស្អាត​អស់​ស្ទះ​

  • 2018-12-29 03:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រូបភាព​​ដែល​​លេច​ចេញ​​មក​ពី​ក្រុមហ៊ុន​ផលិត​សម្បក​ការពារ​ទូរសព្ទ បាន​បង្ហាញ​ឲ្យ​ឃើញ​​កាន់​តែ​ច្បាស់​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​ Galaxy S10 Lite ដែល​ជា​ប្រភេទ​តម្លៃ​ធូរ​ថ្លៃ​ក្នុង​ចំណោម​ Galaxy S10 ជំនាន់​ថ្មី។

រូបភាព​បាន​បង្ហាញ​អំពី​អេក្រង់​​រាប​ស្មើ​មាន​រន្ធ​កាមេរ៉ា​ Selfie, មាន​​ស៊ុម​អេក្រង់​ស្ដើង, មាន​រន្ធ​ដោត​កាស, ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ចំហៀង​ និង​សមត្ថភាព​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ។ គេ​ជឿ​ច្បាស់​ថា​នេះ​ជា​រូបភាព​របស់​ Galaxy S10 Lite ដោយ​សារ​ Galaxy S10 និង S10+ គឺ​មាន​អេក្រង់​រាង​កោង។

Galaxy S10 Lite រំពឹង​ថា​នឹង​មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ, បំពាក់​អេក្រង់​ទំហំ ៥,៨ អ៊ីញ, បន្ទះ​ឈីប​ Snapdragon 855 ឬ Exynos 9820 និង​មាន​ជម្រើស​ពណ៌​ដូច​ជា​​លឿង, បៃតង, ស, ខ្មៅ និង​ពណ៌​ខៀវ៕​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី