ការ​ប្រកួត​ហោះហើរ​ អាវ​យាន​ដំបូង​របស់​ពិភពលោក​ នឹង​លេច​រូបរាង​​ក្នុង​ឆ្នាំ ២០១៩

  • 2019-01-01 00:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវ​យានហោះហើរ ដែល​ធ្លាប់​តែ​ឃើញ​ក្នុង​ខ្សែ​ភាពយន្ត ឬ​ហ្គេម បាន​បោះ​ជំហាន​បង្ហាញ​ខ្លួន​ពិត​ប្រាកដ​​បណ្តើរៗ​ហើយ​។ ក្រុមហ៊ុន​អាមេរិក Jetpack Aviation ត្រៀម​ខ្លួន​រួចរាល់ ​ក្នុង​ការ​ប្រកួត​ហោះហើរ​យាន​លំដាប់​ពិភពលោក​។ ក្នុង​ការ​សាកល្បង​អ្នក​បញ្ជា​យាន​អាច​ហោះ​ចូល​កៀក​គ្នា​បាន​។ 

លោក David Mayman ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Jetpack Aviation បាន​លើកឡើង​ថា ការ​សាកល្បង​បាន​រួច​រាល់​ស្ថិត​នៅ​ពី​លើ​បឹង​មួយ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​ភាគ​ខាង​ត្បូង​ជាមួយ​នឹង​អាវ​យាន​ម៉ូដែល JB10 ហើយ អ្នក​បញ្ជា​អាវ​យាន​ទាំង​ពីរ​អាច​ហោះ​ចូល​កៀក​គ្នា​បាន ដោយ​មិន​មាន​បញ្ហា​។ 

វីដេអូ៖

ការ​សាកល្បង​ប្រកប​ទៅ​ដោយ​រលូន ហើយ​ក្រុមហ៊ុន​មាន​ការ​អញ្ជើញ​ក្រុម​ការងារ​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​ប្រកួត​ហោះហើរ​អាវ​យាន​នេះ​។ ក្នុង​នោះ​ក៏​មាន​តម្រូវការ​កញ្ចប់​ថវិកា​មួយ​ចំនួន រៀបចំ​អាវ​យាន ខណៈ​ក្រុមហ៊ុន Jetpack Aviation រ៉ាប់រង​ក្នុង​ការ​បង្វឹក និង​សេវា​ថែទាំ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន