Pep៖ Liverpool គឺ​ជា​ក្រុម​ល្អ​បំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​

  • 2018-12-31 02:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​និយាយ​ថា​ Manchester City ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​ថា​គូ​ប្រជែង​ Liverpool គឺ​ជា​ក្រុម​ "ល្អ​បំផុត" នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។​

City ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ចាស់​ បាន​យក​ឈ្នះ​ Southampton ៣​ទល់​នឹង​១​កាល​ពី​យប់​មិញ​ហើយ​បន្ថយ​គម្លាត​ពី​១០​ មក​ត្រឹម​៧​ពិន្ទុ​ក្រោម​ Liverpool វិញ​។ Pep បាន​ប្រាប់​ក្រោយ​ចប់​ការ​ប្រកួត​នោះ​ថា​ ការ​ឈ្នះ​ជើង​ឯក​រដូវ​កាល​នេះ​គឺ​ជា​រឿង​ដ៏​តានតឹង​ដោយ​សារ​ក្រុម​​ជា​ច្រើន​នៅ​ Premier League កំពុង​ឡើង​ជើង​។​

“បញ្ហា​នៅ​ត្រង់​​ក្រុម​នៅ​ជា​ច្រើន​ លេង​បាន​យ៉ាង​ល្អ ហើយ​ Liverpool ប្រហែល​ជា​ក្រុម​ដែល​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន​ទាំង​នៅ​អឺរ៉ុប​ និង​ពិភពលោក​។​ ពួកគេ​កំពុង​ឡើង​ជើង​ខ្លាំង​ណាស់"។ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ប្រាប់​ដូច្នេះ។​

ខណៈ​ City រង​បរាជ័យ​ទល់​ Chelsea, Crystal Palace និង​ Leicester ក្នុង​ខែ​ធ្នូ​ ក្រុម​ Liverpool ឯណោះ​វិញ​បាន​ឈ្នះ​ទាំង​៧​ប្រកួត​នៅ​ក្នុង​ខែ​នេះ​ ពិសេស​គឺ​ប្រកួត​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨​ ពួកគេ​បាន​យក​ឈ្នះ​ Arsenal រហូត​៥​ទល់​នឹង​១៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម