ឆែក ៤ ចំណុច នេះ ទិញត្រឹម MacBook Pro ស៊េរីទាប ចោល MacBook Air ស៊េរីថ្មី ក៏មិនខកចិត្តទេ
- 2018-12-31 05:07:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆែក ៤ ចំណុច នេះ ទិញត្រឹម MacBook Pro ស៊េរីទាប ចោល MacBook Air ស៊េរីថ្មី ក៏មិនខកចិត្តទេ
ចន្លោះមិនឃើញ
Apple MacBook Air 2018 ជាកុំព្យូទ័រយួរដៃថ្មីសន្លាងរបស់ Apple នៅក្នុងត្រកូល Air ដែលខានលេចមុខចេញរាប់ឆ្នាំមកហើយនោះ។ ប៉ុន្តែ ការចេញមកលើកនេះរបស់ MacBook Air ក្រុមហ៊ុនផ្លែប៉ោមរបស់អាមេរិកនេះ ដាក់តម្លៃចាប់ផ្ដើមរហូតដល់ ១ ២០០ ដុល្លារអាមេរិក (តម្លៃលើទីផ្សារបរទេស) ឯណោះ ជាហេតុធ្វើឲ្យវាមានតម្លៃប្រហាក់ប្រហែលនឹង MacBook Pro ១៣ អ៊ីញស៊េរីទាបបំផុតក្នុងត្រកូល MacBook Pro បាត់ទៅហើយ ដោយវាមានតម្លៃ ១ ៣០០ ដុល្លារអាមេរិក ជាតម្លៃចាប់ផ្ដើម។
ដោយហេតុតែតម្លៃខុសគ្នាត្រឹម ១០០ ដុល្លារដូច្នេះ មានអ្នកចង់ដឹងថាតើ គួរជ្រើសយក MacBook Pro ១៣ អ៊ីញ ឬក៏ MacBook Air ស៊េរីថ្មីឆ្នាំ ២០១៨ នេះ។ ដោយយល់ឃើញថា MacBook Pro ជាប្រភេទ laptop ដែលមានគុណសម្បត្តិច្រើនជាង MacBook Air ដូចនេះ Sabay សូមបង្ហាញនូវចំណុច ៤ យ៉ាងដែលប្រិយមិត្តគួរជ្រើសយក Macbook Pro ១៣ អ៊ីញស៊េរីទាបបំផុត ជាជាង MacBook Air៖
១. MacBook Air ឆ្នាំ ២០១៨ មិនស្រាលជាង MacBook Pro ១៣ អ៊ីញប៉ុន្មានឡើយ
ភាគច្រើន ប្រិយមិត្តដែលចង់បាន MacBook Air ក៏ដោយសារតែទម្ងន់ដ៏ស្រាលរបស់វាដែលងាយយកតាមខ្លួន។ តាមពិតទៅ MacBook Air មានទម្ងន់ ១,២៤ គ.ក ចំណែកឯ MacBook Pro មានទម្ងន់ប្រមាណ ១,៣៦ គ.ក ខុសគ្នាតែជាងមួយខាំប៉ុណ្ណោះ។
២. MacBook Air មានកម្រាស់ក្រាស់ជាង MacBook Pro ទៅទៀតនៅផ្នែកក្រាស់របស់វា
អ្នកប្រើប្រាស់ភាគច្រើនយល់ថា MacBook Air មានតួខ្លួនស្ដើង បើប្រៀបទៅនឹង MacBook Pro។ ផ្ទុយទៅវិញ MacBook Air មានតួចំឡែក ដែលរីកពីចុងទៅគល់ ហើយផ្នែកដែលក្រាស់បំផុតរបស់ MacBook Air មានកម្រាស់ ០,៦១ អ៊ីញ ក្រាស់ជាង MacBook Pro ១៣ អ៊ីញទៅទៀត ដែល MacBook Pro មានតួស្មើកម្រាស់ត្រឹម ០,៥៩ អ៊ីញ។
៣. MacBook Pro មានអេក្រង់ស្អាតជាង MacBook Air
ជាការពិតណាស់ទាំង MacBook Air និង MacBook Pro ១៣ អ៊ីញមានកម្រិតភាពច្បាស់ស្មើគ្នា ២៥៦០x១៦០០ ប៉ុន្តែ MacBook Pro មានពណ៌ស្អាតជាង និងពន្លឺភ្លឺជាង។ បើតាមប្រភពពី Apple ផ្ទាល់ អេក្រង់ MacBook Pro ១៣ អ៊ីញមាន Wide P3 Color Gamut ធ្វើឲ្យពណ៌អេក្រង់មានភាពពិតច្បាស់ និងម៉ត់ល្អ ដែល MacBook Air គ្មាន។ បើនិយាយពីកម្រិតពន្លឺវិញ MacBook Air មានកម្រិតភ្លឺត្រឹម ៣០០ nits តែប៉ុណ្ណោះនៅពេលដែល MacBook Pro មានកម្រិតពន្លឺដល់ ៥០០ nits។
៤. ខុសគ្នា ១០០ ដុល្លារពិតមែន តែ MacBook Pro ១៣ អ៊ីញស៊េរីទាបបំផុត នៅតែខ្លាំងជាង Macbook Air ឆ្នាំ ២០១៨
MacBook Air ឆ្នាំ ២០១៨ ប្រើប្រាស់ CPU Intel Core i5 ជំនាន់ទី ៨ ដែលមានល្បឿនត្រឹម ១,៦ GHz Based-clockspeed តែប៉ុណ្ណោះ បើប្រៀបនឹង MacBook Pro ១៣ អ៊ីញស៊េរីទាបបំផុតវិញមានប្រើ CPU Intel Core i5 ជំនាន់ទី ៨ ដែលមានល្បឿន ២,៣ GHz Based-clockspeed បាត់ទៅហើយ។ មួយវិញទៀត ក្រាហ្វិកកាតដែលមកជាមួយ MacBook Air ឆ្នាំ ២០១៨ គឺ Intel UHD 617 ខ្សោយជាង Intel Iris Plus Graphic 640 របស់ MacBook Pro ១៣ អ៊ីញទៀតផង។
ចុចអាន៖