Instagram អាប់ដេត​មុខងារ​ថ្មី​ ធ្វើ​ឲ្យ​អ្នក​ប្រើ​ក្ដៅ​ក្រហាយ​គ្រប់​គ្នា

  • 2018-12-31 08:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ បណ្ដាញ​សង្គម​យក្ស​សម្បួរ​ដោយ​រូបភាព​ស្អាត​ៗ Instagram បាន​ចេញ​មុខ​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ ដោយ​ហេតុ​ផល​មួយ​គឺ​ខ្លួន​ បាន​ប្ដូរ​របៀប​រំកិល​មើល​ក្នុង Explore Feed​ ពី​លើ​ទៅ​ក្រោម ប្ដូរ​ពី​ឆ្វេង​ទៅ​ស្ដាំ​វិញ។

ក្រោយ​ពី​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​មិន​ប្រាប់​មុន​ភ្លាម​នោះ អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ដើម្បី​បង្ហោះ​នូវ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កំណែ​ថ្មី​នេះ ហើយ​ចង់​ឲ្យ Instagram នាំ​យក​ការ​អូស​ពី​លើ​ចុះ​ក្រោម មក​ប្រើប្រាស់​ដូច​ដើម​វិញ។ ជា​ការ​ពិត​ណាស់ ការ​ធ្វើ​កំណែ​ផ្លាស់​ប្ដូរ​នេះ មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​មុខ​ងារ​ក្នុង​កម្មវិធី Tinder ដែល​អូស​ឆ្វេង ស្ដាំ​ដូចគ្នា​អ៊ីចឹង​ដែរ។

លោក Adam Mosseri ប្រធាន​ផ្នែក​ផលិតផល​របស់ Instagram ដែល​ជា​ក្រុមហ៊ុន​ចំណុះ​របស់ Facebook បាន​បង្ហោះ​សារ​សុំទោស​អ្នក​ប្រើប្រាស់​នៅ​លើ Twitter ថា ៖ "សុំ​ទោស​ផង​ចំពោះ​បញ្ហា​នេះ ពួក​យើង​គ្រាន់​តែ​ចង់​ធ្វើ​តេស្ត​ក្នុង​បរិមាណ​តិច​តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​កើន​ឡើង​ជ្រុល​លើស​ពី​អ្វី​ដែល​យើង​ចង់​បាន" ។

លើស​ពី​នេះ​​ទៅ​ទៀត មាន​អ្នក​ប្រើប្រាស់ Instagram ជា​ច្រើន​បាន​ស្ដី​បន្ទោស​ដល់​អ្នក​ដែល​បាន​បញ្ចេញ​គំនិត​អូស​ឆ្វេង​ស្ដាំ​នេះ ហើយ​ថែម​ទាំង​ចង់​ឲ្យ​លោក Kevin Systrom និង Mike Krieger ដែល​ជា​ស្ថាបនិក Instagram ដែល​ទើប​ចាកចេញ​ពី​ក្រុមហ៊ុន​នោះ ចូល​មក​កាន់​ដំណែង​វិញ​ទៀត​ផង។

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ផាត សុវត្ថិ