Sanchez ត្រឡប់​ចូល​​ទីលាន​ហ្វឹកហាត់​ត្រៀម​ជួប Newcastle United យប់​ស្អែក

  • 2019-01-01 02:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឈីលី Alexis Sanchez ​បាន​វិល​មក​​កាន់​ទីលាន​ហ្វឹកហាត់​វិញ ដើម្បី​ត្រៀម​ជួប Newcastle United នា​​ម៉ោង ៣ យប់​ស្អែក​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​​មករា ឆ្នាំ​២០១៩​ ​ក្រោយ​សម្រាក​ព្យាបាល​របួស​​សរសៃ​ពួរ​មួយ​ខែ។

អតីត​ខ្សែ​ប្រយុទ្ធ​ Arsenal ខាង​លើ​​​ត្រូវ​បាន​គេ​កំណត់​ថា នឹង​វិល​​មក​កាន់​ទីលាន​​វិញ ដើម្បី​ជួយ​ក្រុម​លេង​ទល់ Newcastle United។ អ្នក​ចាត់​ការ​បិសាច​ក្រហម​លោក Solskjaer បាន​បង្ហាញ​ការ​សោក​ស្ដាយ​ ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​​មាន​ឈ្មោះ​​ក្នុង​​ថ្ងៃ​យក​ឈ្នះ Bournemouth ក្រោយ​ពេល​ជា​ពី​របួស​​សរសៃ​ពួរ។

Alexis Sanchez ​​ទើប​តែ​រក​បាន ៤ គ្រាប់​ប៉ុណ្ណោះ ​ក្រោយ​ពេល​ផ្លាស់​ពី​កាំភ្លើង​ធំ Arsenal មក​កាន់​ទឹក​ដី Old Trafford៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​