មិនធម្មតាឡើយ កូនកសិកររូបសង្ហាម្នាក់ នៅកំពត កំពុងផលិត Drone ជិតបានសម្រេច

  • 2019-01-02 03:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 273

ចន្លោះមិនឃើញ

យុវជន វូច ឈាវ កំពុង​សិក្សា​លើ​គម្រោង Drone ថ្មី​របស់​ខ្លួន​នៅ​ក្នុង​បរិវេណ​សាលា​បច្ចេកទេស​ដុន​បុស្កូ​ខេត្ត​កែប​។ ឈាវ ចង់​សរសេរ​ភាសា​កូដ (Coding) ដើម្បី​បញ្ជា ឧបករណ៍​នេះ​ដោយ​ទូរស័ព្ទ​ស្មាត​ហ្វូន​ផ្ទាល់​។ ឈាវ​ថា គាត់​មិន​ទាន់​រក​ឃើញ​ចំណុច​ពិសេស​ថ្មី​អី​ទេ ប៉ុន្តែ​តាម​រយៈ​ការ​សិក្សា និង​កែច្នៃ​ឲ្យ​ចេញ​ជា​ឧបករណ៍ Drone ដោយ​ដៃ​ខ្លួន​ឯង​ផ្ទាល់ អាច​ឲ្យ​គាត់​យល់​កាន់​តែ​ច្បាស់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​គេ​ផ្សំផ្គុំ​វា​ឡើង និង​ប្រើ​បាន​។ ម្យ៉ាង​ទៀត​យុវជន​រូប​នេះ​ជឿ​ថា គេ​នឹង​អាច​រក​អ្វី​ដែល​ថ្មី​ពិសេស​ជាង Drone ដែល​មាន​សព្វ​ថ្ងៃ​នេះ​។

វូច ឈាវ កូន​កសិករ​នៅ​ស្រុក​ដងទង់ ខេត្ត​កំពត ជា​សិស្ស​ផ្នែក​អគ្គិសនី​ជំនាន់​ទី​៤ នៃ​សាលា​បច្ចេកទេស​ដុនបូស្កូ​ខេត្ត​កែប​។ សព្វ​ថ្ងៃ​ឈាវ ជា​គ្រូ​បង្រៀន​នៅ​សាលា​ខាង​លើ​ផង និង​កំពុង​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​លើ​ជំនាញ​វស្វករ​អគ្គិសនី​ផង​។

យ៉ាង​ណា​ក្ដី​យុវជន មាន​គំនិត​ច្នៃ​ប្រឌិត​ផ្នែក​បច្ចេកវិទ្យានេះ មិន​ទាន់​អាច​បញ្ជាក់​បាន​ទេថា រូប​គេ​នឹង​អាច​សម្រេច​គម្រោង​ផលិត​ Drone នេះ​នៅ​ពេល​ណា​នោះ​ទេ។ បច្ចុប្បន្ន​រូប​គេ​កំពុង​សិក្សា​ស្រាវជ្រាវ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត លើ​ការ​ផលិត​នូវ​ឧបករណ៍​បច្ចេកវិទ្យា​មួយ​នេះ។ កំឡោះ​រូប​សង្ហា​នេះ បាន​រំពឹង​ថា ស្នាដៃ​លើក​ដំបូង​របស់​ខ្លួន​នឹង​អាច​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ជាក់​ជា​មិន​ខាន​ឡើយ៕

អត្ថបទ និងរូបភាព៖ ឈិន ធារ៉ាត់