មើល Lamborghini Urus បើក Drift លេងលើវាលខ្សាច់ អស្ចារ្យយ៉ាងណាដែរ? (វីដេអូ)
- 2019-01-02 04:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើល Lamborghini Urus បើក Drift លេងលើវាលខ្សាច់ អស្ចារ្យយ៉ាងណាដែរ? (វីដេអូ)
ចន្លោះមិនឃើញ
តាំងតែពី Lamborghini បានបញ្ចេញរថយន្តស្ព័រតួខ្ពស់ប្រភេទ SUV របស់ខ្លួននាចុងឆ្នាំ ២០១៨ Lamborghini Urus មក អ្នកស្រឡាញ់រថយន្តកំពូលល្បឿនជាច្រើននៅលើលោក បានងាកចិត្តមកមើលលើរថយន្តស្ព័រប្រភេទតួខ្ពស់មួយនេះវិញ សូម្បីនៅក្នុងប្រទេសកម្ពុជាយើងក៏មាន Lamborghini Urus នេះដែរ។
ថ្មីៗនេះ នៅទីក្រុង DUBAI ប្រទេសអារ៉ាប់រួម ដែលជាទីក្រុងសម្បូរដោយមហាសេដ្ឋីរស់នៅ ហើយមានរថយន្តស្ព័រដ៏ច្រើនសន្ធឹកទៀតនោះ មានអ្នកបើកបរមួយក្រុមបានយក្សរថយន្តស្ព័រ SUV របស់ក្រុមហ៊ុនគោអ៊ីតាលីមួយនេះ ទៅបើក Drift នៅលើវាលខ្សាច់ដើម្បីតេស្តសមត្ថភាពបើកបររបស់វា។
តាមរយៈវីដេអូ ដែលគេបង្ហោះនៅលើ Instagram មួយនេះ គឺឃើញថា Lamborghini Urus អាចបើកបរបានយ៉ាងមានប្រសិទ្ធភាពនៅលើវាលខ្សាច់ ទោះបីវាជាប្រភេទរថយន្តស្ព័រក៏ដោយចុះ។ ជាការពិតណាស់ ការបើកបរបានដោយរលូនបែបនេះ គឺដោយសារតែ Lamboghini Urus មានបំពាក់ជាមួយនឹងបច្ចេកវិទ្យាបើកបរតាមស្ថានភាពផ្លូវ ដោយក្នុង Mode ទាំង ៣ ដែលធ្លាប់តែឃើញលើ រថយន្តស្ព័រ Lamborghini នោះ (Strada, Sport និង Corsa) Lamborghini Urus មាន Mode មួយដែលមានឈ្មោះថា Sabbia ដែលមានន័យថា "ខ្សាច់" ជាប៊ូតុងសម្រាប់ឲ្យរថយន្តស្ព័រតួខ្ពស់មួយនេះ អាចសម្របខ្លួនទៅនឹងស្ថានភាពផ្លូវដែលមានខ្សាច់ច្រើន ឬវាលខ្សាច់បានយ៉ាងរលូន។
បន្ថែមពីលើ Mode ទាំង ៤ ខាងលើ Lamborghini Urus ក៏មាន Mode ចំនួន ២ ទៀតដែរគឺ Terra ដែលមានន័យថា ដី និង Neve ដែលមានន័យថា ព្រិល។ បើតាមបច្ចេកវិទ្យាសម្របតាមស្ថានភាពផ្លូវដែល Lamborghini បានដាក់មកជាមួយ Urus នេះ វាធ្វើឲ្យរថយន្តស្ព័រមួយនេះមានសមត្ថភាពមិនចាញ់រថយន្ត 4x4 សម្រាប់ Offroad ប៉ុន្មានទេ។
ចុចអាន៖