ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព​ប្រាក់​រង្វាន់​ជាង​២០​លាន​ចែក​ពាក្យ​​ចូល​រួម​ថ្ងៃ​នេះ​ហើយ​

  • 2019-01-03 02:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាន​រង្វាន់​ពាក់​កណ្ដាល​អាជីព KW Cambodia League 2019 ​បាន​ឈាន​ដល់​ការ​ចែក​ពាក្យ​ចូល​រួម​ប្រកួត​ថ្ងៃ​​នេះ​ហើយ ទីតាំង​ទទួល​ពាក្យ​នៅ​​​​ក្រុម​ហ៊ុន KW Khmer Real Estate រាល់​ម៉ោង​ធ្វើ​ការ។

សម្រាប់​ថ្ងៃ​ឈប់​ទទួល​ពាក្យ​​គឺ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ សម្រាប់​ប្រាក់​រង្វាន់​អ្នក​ឈ្នះ​ជើង​ឯក​​ទទួល​បាន ២៤​លាន​រៀម។ ជើង​ឯក​រង​ទទួល​បាន​៨​លាន​រៀល​ ចំណាត់​ថ្នាក់​លេខ​៣​ទទួល​បាន​៦ លាន​រៀល។

​​នៅ​មាន​ពាន​ Fair Play ទទួល​​បាន ២​ លាន​រៀល​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ ១ លាន​រៀល និង​អ្នក​ចាំ​ទី​ល្អ​ទទួល​បាន​​ប្រាក់​រង្វាន់ ១ លាន​រៀល​។ ជា​ពិសេស​សម្រាប់​ម្ចាស់​ជើងឯក Winner Cup ​ទទួល​១២​លាន​រៀល​។ កាលបរិច្ឆេទ​ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី