Nokia ដូរចិត្តពី GG មកប្រើកញ្ចក់ស្មាតហ្វូនមួយទៀត ដំមិនបែក
- 2019-01-03 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia ដូរចិត្តពី GG មកប្រើកញ្ចក់ស្មាតហ្វូនមួយទៀត ដំមិនបែក
ចន្លោះមិនឃើញ
តាំងពីស្មាតហ្វូនរបស់ Nokia ត្រឡប់មកវិញ ភាគច្រើនគឺក្រុមហ៊ុនបានប្រើប្រាស់កញ្ចក់ការពារឈ្មោះថា Gorilla Glass(GG) ដែលមានតាមកម្រិតដូចជាកម្រិត ៥ ឬ ៦ ជាដើម។ ដូចដែលក្រុមហ៊ុនស្មាតហ្វូននានាបានប្រើដែរ ប៉ុន្តែថ្មីៗនេះ NOKIA បានងាកមកប្រើបច្ចេកវិទ្យាការពារអេក្រង់មួយថ្មីទៀតឈ្មោះថា Dinorex by NEG ដោយបំពាក់លើ Nokia 8.1។
កញ្ចក់ម៉ាកយីហោ Dinorex នេះធន់ខ្លាំងណាស់ ដែលត្រូវបានគេយកទៅធ្វើពិសោធន៍ រហូតដល់ថ្នាក់យកញញួរដំ ឬទម្លាក់ដំដែកពីលើក៏គ្មានបញ្ហាដែរ។ ក្រុមហ៊ុន Nippon Electric Glass-NEG ជាក្រុមហ៊ុនជប៉ុនដែលជំនាញខាងផលិតកញ្ចក់ការពារគ្រឿងអេឡិចត្រូនិចដូចជា ទូរសព្ទ ថេប្លេត ឬទូរទស្សន៍ជាដើម។ សូម្បីតែទូរសព្ទមួយចំនួនដូចជា ZTE nubia Red Magic Mars , Meizu និង BQ ក៏ទិញពី NEG ដូចគ្នា។
ចំពោះម៉ាកយីហោ(Brand) បច្ចេកវិទ្យាការពារអេក្រង់នេះ ក្រៅពី Gorilla Glass(GG) នៅមាន Dragontrail glass របស់ Asahi មួយទៀតជាគូប្រជែង។ ហើយក៏មានក្រុមហ៊ុនទូរសព្ទល្បីៗធ្លាប់ទិញមកបំពាក់លើស្មាតហ្វូនរបស់គេដែរដូចជា Samsung, BlackBerry និង Alcatel ជាដើម៕
អានបន្ត៖