ញាក់សាច់ទ្រើតៗ! ចូលទៅមើលទិដ្ឋភាពខាងក្នុងវិឡាថ្មី សេដ្ឋីស្រុកខ្មែរ ឌួង ឆាយ ស្អាតខ្លាំងបំផុត

  • 2019-01-03 04:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា​ចិត្ត​ធម៌​ ឌួង ឆាយ ទើប​តែ​ធ្វើ​ពិធី​ក្រុង​ពាលី​ឡើង​វិឡា​ថ្មី​របស់​លោក​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ។ អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ភ្ញាក់​ផ្អើល​នោះ គឺ​វិឡា​ថ្មី​របស់​លោក​ឧកញ៉ា ឌួង ឆាយ ពិត​ជា​ស្រស់​ស្អាត​ខ្លាំង ទាំង​រចនាបថ​ផ្នែក​ខាង​ក្រៅ និង​ខាង​ក្នុង​ពិត​ជា​ល្អ​ឥត​ខ្ចោះ។

វិឡា​ដ៏​ធំ​ស្កឹមស្កៃ​នេះ ត្រូវ​បាន​តុប​តែង​លម្អ​ដោយ​គ្រឿង​សង្ហារិម​ប្រណិតៗ មាន​អាង​ហែល​ទឹក មាន​ទីធ្លា​ដ៏​ធំ​ទូលាយ។ ពិសេស​នោះ គឺ​ម៉ូត​វិឡា​នេះ ពិត​ជា​ទាក់ទាញ​ខ្លាំង ហាក់​បី​ដូចជា​វិមាន​មួយ​ដ៏​ស្កឹមស្កៃ​គួរ​ឲ្យ​ចង់​រស់​នៅ។

លោក​ឧកញ៉ា ឌួង ឆាយ គឺ​ជា​ម្ចាស់​ជំនួញ​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​ក៏​ត្រូវ​បាន​ប្រជាជន​ខ្មែរ ស្គាល់​លោក​តាម​រយៈ​ការងារ​មនុស្ស​ធម៌​នៅ​ក្នុង​សង្គម​ជា​បន្ត​បន្ទាប់៕

ចង់ដឹងដឹងថាពិតជាស្អាតអស្ចារ្យប៉ុណ្ណា សូមមកមើលទិដ្ឋភាពដូចខាងក្រោម៖

រូបភាព៖ Duong Chay ឌួង ឆាយ អត្ថបទ៖ ច័ន្ទឬទ្ធិ