អ្នក​កំពង់សោម​ត្រៀម​ខ្លួន​ហើយនៅ​ Tiger Street Football Festival 2019 ចាប់ផ្តើមស្អែក​

  • 2019-01-03 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើក​ទំព័រ​ប្រវត្តិ​ពាន​រង្វាន់​បាល់ទាត់​បំផុត​នៅ​កម្ពុជា​​ ​Tiger Street Football Festival ​2019 មណ្ឌល​ខេត្ត​ព្រះសីហនុ​​ចាប់​ផ្តើម​មុន​គេ​​ដែល​ត្រូវ​ប្រកួត​ថ្ងៃ​សៅរ៍​ អាទិត្យ ទី​៥​-៦ ខែ​មករា​​​នឹង​ប្រជុំ​ដោយ​​ក្រុម​ជើង​ខ្លាំង​​ជា​ច្រើន​ដើម្បី​ដណ្តើម​កៅអី​មក​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ភ្នំពេញ។

សកម្មភាព​ប្រកួត​កាល​ពី​ឆ្នាំ​២០១៨

តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បង្ហាញ​ថា សម្រាប់​ឆ្នាំ​២០១៩​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​នេះ​​ ក្រុម​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​ប្រកួត​គឺ​ក្រុម​នៅ​ខេត្ត​ព្រះសីហនុ​ ខេត្ត​កំពត​ តាកែវ និង​ខេត្ត​កោះកុង។ តាម​ការ​កំណត់​នឹង​ទទួល​យក​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចំនួន​​៦៤​ ហើយ​នឹង​ជ្រើស​រើស​យក​ចំនួន​៦​ក្រុម​ដើម្បី​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ។

សកម្មភាព​ប្រកួត​កាល​ពី​ឆ្នាំ​២០១៨

នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​នេះ​ ​ក្រុម​​ចំណាត់​ថ្នាក់​លេខ​១​​ទទួល​បាន​ប្រាក់​រង្វាន់​ ១ ៥០០​ដុល្លារ​ ក្រុម​លេខ​២​បាន ១ ០០០​ដុល្លារ​ ក្រុម​លេខ​៣​បាន​ ៥០០​ដុល្លារ​ និង​ក្រុម​លេខ​៤​បាន​២០០​ដុល្លារ។ ក្រុម​ទាំង​៤​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៥​ និង​លេខ​៦​ដែល​សរុប​ទាំង​អស់​៦​នឹង​ឡើង​មក​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ដើម្បី​ប្រជែង​ជើង​ឯក​ដែល​មាន​ប្រាក់​រង្វាន់​ច្រើន​បំផុត។

សកម្មភាព​សម្តែង​កាល​ពី​ឆ្នាំ

នៅ​ចាំ​បាន​ថា​ កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ក្រុម Hurricane A ​បាន​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ចំណាត់​ថ្នាក់​លេខ​ ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ A ​ក្នុង​លទ្ធផល ១-០។ ក្រុម Nazora Sport Club ​​បាន​លេខ​៣​ ហើយ​ក្រុម​ យុវជន​កំពង់​ផែ A ​បាន​លេខ​៤ ខណៈ​​លេខ​៥​បាន​ទៅ​​ក្រុម​ Sihanouk ville និង​លេខ​៦​បាន​​ទៅ​ក្រុម​យុវជន​កំពង់ផែ B។

សកម្មភាព​សម្តែង​កាល​ពី​ឆ្នាំ

ចាំ​មើល​ក្រុម​ Hurricane A អាច​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន​សម្រេច​ទេ? ឬ​មួយ​ក្រុម​ផ្សេង​ជា​អ្នក​ឡើង​មក​គ្រង​អធិរាជ​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​ម្តង?

រឹត​តែ​អស្ចារ្យ​សម្រាប់​អ្នក​គាំទ្រ​ទៀត​នោះ​ នា​រាត្រី​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​ការ​ប្រកួត​ចប់​ក៏​នឹង​មាន​ការ​ប្រគំ​តន្ត្រី​ដែល​សម្តែង​ដោយ​កំពូល​តារា​ចម្រៀង​ល្បី​ជា​ច្រើន​រូប។ បង​ប្អូន​ត្រៀម​ខ្លួន​រួច​ហើយ​នៅ? កុំ​ភ្លេច​ណា! ចូល​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​របស់​ខ្លួន​ទាំង​អស់​គ្នា!

ការសម្តែង​សិល្បៈលើ​ឆាក​កាល​ពី​ឆ្នាំ​មុន

​ប្រាក់​រង្វាន់​ ក្រុម​ជយលាភី​​ប្រចាំ​មណ្ឌល​ ព្រះសីហនុ​ កំពង់ចាម​ សៀមរាប​ បាត់ដំបង​ និង​ភ្នំពេញ​ ក្រុម​លេខ​១៖ ១ ៥០០​ ដុល្លារ​អាមេរិក​ ក្រុម​លេខ​២៖ ១ ០០០​ ដុល្លារ​អាមេរិក​ ក្រុម​លេខ​៣៖ ៥០០ ដុល្លារ​អាមេរិក​ ក្រុម​លេខ៤៖ ២០០​ ដុល្លារ​អាមេរិក ក្រុម​ជយលាភី​​ប្រចាំ​មណ្ឌល​ តាកែវ កំពង់ស្ពឺ កណ្ដាល​ និង​ក្រុង​ប៉ោយប៉ែត​ ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​ ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​ ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​ ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​ ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​ ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​ ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក​

អ្នក​គាំទ្រ
ក្រុម Hurricane A ​បាន​ក្លាយ​ជា​ជើង​ឯក​ឆ្នាំ​មុន
សកម្មភាព​ថត​ជុំ​គ្នា​កាល​ពី​ឆ្នាំ​មុន

អត្ថបទ៖ ជាន ចាន់រ៉ា