Kane ចង់​ឃើញ​ Man City ឈ្នះ​​ Liverpool ក្នុង​ប្រកួត​យប់​នេះ

  • 2019-01-03 12:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ​ Harry Kane បាន​សារភាព​ថា​​ ខ្លួន​ និង​ ក្លឹប​របស់​ខ្លួន​ចង់​ឃើញ​ក្លឹប​ Manchester City ឈ្នះ​ប្រកួត​ប៉ះ​នឹង​ក្លឹប​កំពូល​តារាង​ Liverpool ក្នុង​ប្រកួត​សប្ដាហ៍​ទី ២១​នេះ​។

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​រូប​នេះ​បាន​លើក​ឡើង​ថា​៖ " យើង​​ចង់​ឃើញ​ក្លឹប​ Manchester City ឈ្នះ​ Liverpool ដើម្បី​កាត់​បន្ថយ​គម្លាត​ពិន្ទុ​ក្នុង​ Premier League តែ​យើង​មិន​អាច​គ្រប់គ្រង​រឿង​នេះ​បាន​ទេ​។ អ្វី​ដែល​យើង​អាច​ធ្វើ​គឺ ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​ដើម្បី​លេង​ឲ្យឈ្នះ​។ ប្រមាណ​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​បាន​ឈរ​លេខ​ ២ ដោយ​នៅ​ពី​ក្រោម​ក្លឹប​ Leicester (រដូវ​កាល​ ២០១៥/១៦) និង​ ក្លឹប​ Chelsea (រដូវ​កាល​ ២០១៦/១៧) '' ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " យើង​នឹង​ដឹង​ពី​លទ្ធផល​ក្នុង​ប្រកួត​រវាង​ Liverpool និង​ Manchester City។ យើង​មិន​អាច​គិត​ច្រើន​ពេក​ទេ​ចំពោះ​ក្រុម​ផ្សេង​ '' ។

ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​មួយ​នេះ កំពុង​តែ​ឈរ​ក្នុង​តំណែង​ជា​ Top Scorer ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​ Arsenal កីឡាករ​ Pierre Emerick Aubameyang គិត​ត្រឹម​ពេល​បច្ចុប្បន្ន​ក្នុង​រដូវ​កាល ២០១៨/១៩ ដោយ​ពួក​គេ​បាន​ស៊ុត​ចូល​ ១៤​គ្រាប់​។

ក្លឹប​ Tottenham Hotspur កំពុង​តែ​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ២ ដោយ​មាន​ ៤៨​ពិន្ទុ ខណៈ​ក្លឹប​ Liverpool ដែល​កំពុង​ឈរ​លេខ​ ១ មាន​ ៥៤​ពិន្ទុ ហើយ​ក្លឹប​ Manchester City ឈរ​លេខ​ ៣ មាន​ ៤៧​ពិន្ទុ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី