ភ្ញាក់ផ្អើល​ពេល​ដឹង​ពី​ចំណូល​របស់​ Dortmund បាន​ពី​ការ​លក់​កីឡាករ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ

  • 2019-01-03 13:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អាល្លឺម៉ង់​ Borussia Dortmund បាន​រក​ចំណូល​កប់​ពពក​ពី​ការ​លក់​កីឡាករ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ពួក​គេ​រក​បាន​ជាង​ ៥៣២​​លាន​ដុល្លារ​។

កីឡាករ​ដែល​ផ្ទេរ​ចេញ​ពី​ Dortmund ចុង​ក្រោយ​គេ​គឺ ខ្សែ​បម្រើ​អាមេរិក​ Christian Pulisic ដែល​ផ្ទេរ​ទៅ​កាន់​ Chelsea ក្នុង​តម្លៃ​ជាង​ ៧២​លាន​ដុល្លារ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ប៉ុន្តែ​កីឡាករ​ដែល​លក់​បាន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​អាល្លឺម៉ង់​មួយ​នេះ គឺ​ខ្សែ​ប្រយុទ្ធ​បារាំង​ Ousmane Dembele។ កីឡាករ​រូប​នេះ​ ផ្ទេរ​ទៅ​កាន់​ក្លឹប​ Barcelona ក្នុង​តម្លៃ​ជាង​ ១៧០​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ ២០១៧។

ជាមួយ​គ្នា​នេះ​ដែរ​ ក្នុង​ខែ​មករា ឆ្នាំ​២០១៧ ក្លឹប​នេះ​បាន​សម្រេច​លក់​ខ្សែ​ប្រយុទ្ធ​ Pierre Emerick Aubameyang ឲ្យ​ក្លឹប​ Arsenal ក្នុង​តម្លៃ​ជាង​ ៧០​លាន​ដុល្លារ​។ រីឯ​ក្នុង​រដូវ​កាល​ ២០១៦/១៧​វិញ ក្លឹប​បាន​សម្រេច​លក់​ ខ្សែ​បម្រើ​ Henrikh Mkhitaryan ទៅ​កាន់​ Manchester United ក្នុង​តម្លៃ​ជាង​ ៣១​លាន​ដុល្លារ​ ហើយ​ Ilkay Gundogan ទៅ​កាន់​ក្លឹប​ Manchester City ក្នុង​តម្លៃ ២៥​លាន​ដុល្លារ​ ព្រមទាំង​ Matt Hummel ទៅ​កាន់​ Bayern Munich ក្នុង​តម្លៃ ៣៧​លាន​ដុល្លារ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Dortmund បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ ក្នុង​រដូវ​កាល​ ២០១៨/១៩​ ដោយ​ត្រឹម​ពេល​នេះពួក​គេ​កំពុង​ឈរ​លើ​កំពូល​តារាង​ Bundesliga និង​​មាន ៤២​ពិន្ទុ​ក្នុង​ដៃ៕

ប្រភព៖ The Sun   អត្ថបទ៖ សេរី មង្គល