Man City បញ្ចប់ភាពមិនដែលចាញ់របស់ហង្សត្រឹមសប្ដាហ៍ទី២១

  • 2019-01-03 22:33:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បានក្លាយជាក្រុមដំបូងគេដែលអាចផ្ដួល Liverpool បាននៅរដូវកាលនេះក្រោយយកឈ្នះក្នុងលទ្ធផល ២ទល់នឹង១ នៅសប្ដាហ៍ទី២១។

ការប្រកួតកាលពីយប់មិញក្រុមម្ចាស់ផ្ទះមានសាច់បាល់ និងលេងបានយ៉ាងល្អដោយបើកការនាំមុខលើភ្ញៀវមុននៅនាទី ៤០ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធជួរមុខ Agüero។ នៅវគ្គទីពីរ Liverpool បានដាក់សម្ពាធលើ City ម្ដងជាពីរដងហើយតាមស្មើបានវិញនៅនាទី៦៤ ជាការតែតបញ្ចូលទីរបស់ Roberto Firmino។

យ៉ាងណាខ្វះ១៨នាទីចប់ការប្រកួត Sané បានក្លាយជាវីរបុសរបស់ក្រុមលោក Pep Guardiola បន្ទាប់ពីស៊ុតគ្រាប់ជ័យជម្នះបានសម្រេចឲ្យ City បន្ថយគម្លាតមកនៅត្រឹម៤ពិន្ទុប៉ុណ្ណោះពី Liverpool និងបន្តសង្ឃឹមដណ្ដើមពាន Premier League៕

អត្ថបទ៖ វីរ័ត្ន