​ចេញ​មក​មែន Xiaomi ស្មាតហ្វូន​កាមេរ៉ា ៤៨ មេហ្គា​ភិចសែល

  • 2019-01-04 09:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Xiaomi Redmi 7 ត្រូវ​បាន​គេ​ដឹង​ថា ជា​ស្មាតហ្វូន​បើក​ទំព័រ​ដើម​ឆ្នាំ​ដំបូង​របស់ Xiaomi ដែល​បំពាក់​កាមេរ៉ា​​ដល់​ទៅ ៣ គ្រាប់​ទំហំ ៤៨ មេហ្គាភិចសែល។

​តាម​រយៈ​ព័ត៌មាន​ខ្លី​ដែល​ក្រុមហ៊ុន​បាន​បង្ហើប ឲ្យ​ដឹង​ថា ស្មាតហ្វូន​ម៉ូឌែល​ថ្មី ​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ស្អែក​ទី ៥ ខែ​មករា​ឆ្នាំ ២០១៩ ដោយ​ផ្ដោត​លើ​សមត្ថភាព​កាមេរ៉ា ។ នៅ​លើ Poster ដាក់​ថា ៤៨០០ ​និង​រូប​កាមេរ៉ា​មួយ​សន្លឹក​បង្ហាញ​យ៉ាង​ច្បាស់​ថា Redmi 7 នឹង​មក​ជាមួយ​កាមេរ៉ា ៤៨ មេហ្គាភិចសែល។ ដោយឡែក​លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

​គេ​ក៏​រំពឹង​ទុក​ថា Xiaomi មិនមែន​ដាក់​​បង្ហាញ​តែ​ស្មាតហ្វូន Redmi 7 មួយ​នោះ​ទេ អាច​នឹង​មាន Redmi 7 Pro, Redmi Note 7 Pro, Redmi 7A និង​ស៊េរី​មួយ​ចំនួន​ទៀត ដែល​តែង​តែ​ចេញ​ជាមួយ​ជា​រៀង​រាល់ឆ្នាំ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា