រថយន្តអគ្គិសនីសុទ្ធ Volvo នឹងក្លាយជារថយន្តដំបូងបំពាក់ Native Android Auto ក្នុងលោក
- 2019-01-06 05:06:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តអគ្គិសនីសុទ្ធ Volvo នឹងក្លាយជារថយន្តដំបូងបំពាក់ Native Android Auto ក្នុងលោក
ចន្លោះមិនឃើញ
រថយន្តម៉ាក Polestar ដែលជារថយន្តរត់ដោយអគ្គិសនីសុទ្ធចំណុះឲ្យក្រុមហ៊ុនស៊ុយអែត Volvo នោះបានបង្ហាញរូបរាងមួយចំនួននៃរថយន្ត Polestar 2 ស៊េរីថ្មីរបស់ខ្លួនហើយ ដែលរថយន្តនេះប្រើប្រាស់អគ្គិសនីសុទ្ធជំនួសឥន្ធនៈ អាចរត់បានចម្ងាយជាង ៤៨០ គ.ម បន្ទាប់ពីសាកមួយពេញ និងមានតម្លៃប្រហាក់ប្រហែលនឹងរថយន្តប្រើអគ្គិសនីសុទ្ធ Tesla Model 3។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត រថយន្ត Polestar 2 នេះនឹងបំពាក់មកជាមួយនឹងប្រព័ន្ធ Native Android Auto មកផ្ទាល់តែម្ដង។ សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៤ Google ចង់អភិវឌ្ឍប្រព័ន្ធប្រតិបត្តិការឆ្លាតវៃរបស់រថយន្ត ដោយមិនចាំបាច់ប្រើជាមួយ smartphone ឡើយ ដែល Google បានប្រាប់ថាវាជា Android Auto ដែលខ្លួនបានប្រកាសជាផ្លូវការក្នុងឆ្នាំ ២០១៧ នៅក្នុងព្រឹត្តិការណ៍ I/O Developer ដែលខ្លួនកំពុងតែធ្វើការជាមួយ Audi និង Volvo។
ជាការពិត កាលពីសន្និសីទ I/O Developer ឆ្នាំ ២០១៨ Google បានដាក់សាកល្បងបច្ចេកវិទ្យានេះនៅលើរថយន្ត XC40 របស់ Volvo ម្ដងហើយ ដោយពេលនោះវាប្រៀបដូចជារថយន្តនោះប្រើប្រាស់ Android P ដើម្បីដំណើរការមុខងារបច្ចេកវិទ្យានៅលើរថយន្តទាំងមូលអ៊ីចឹង។ ពិសេសជាងនេះទៅទៀត ប្រព័ន្ធប្រតិបត្តិការ Android Auto នេះក៏នឹងមានភ្ជាប់ Google Assistant មកជាមួយផងដែរ។
ចុចអាន៖