ឈុំ អានីតា តារា​ចម្រៀង​ខ្មែរ​អាណិកជន​​អាមេរិក​ទើប​បញ្ចេញ​បទ​ថ្មី "តាម​ចិត្ត​ខឹង" ពីរោះ​រណ្ដំ

  • 2019-01-06 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឈុំ អានីតា ជា​តារា​ចម្រៀង​​ថ្មី​មួយ​រូប​ ដែល​ជា​អាណិកជន​ខ្មែរ​រស់​នៅ​ទីក្រុង Memphis រដ្ឋ Tennessee សហរដ្ឋ​អាមេរិក។ មិន​ខុស​ពី​តារា​ៗ​ដែល​រស់​នៅ​​​ប្រទេស​មហាអំណាច​នោះ ដូច​ជា Soup Pha និង Badassvon ជា​ដើម អានីតា គឺ​ជា​តារា​ម្នាក់​ដែល​ចូល​ចិត្ត​ច្រៀង​តាំង​ពី​វ័យ​ក្មេង​រហូត​សម្រេច​ចិត្ត​បង្ហាញ​ខ្លួន​ជា​អ្នក​ចម្រៀង​តែ​ម្ដង។

ថ្លែង​មក​កាន់​សប្បាយ អានីតា បញ្ជាក់​ថា​ខ្លួន​សកម្ម​ខ្លាំង​ក្នុង​ការ​ច្រៀង​អស់​រយៈ​ពេល​ ៣​ឆ្នាំ​មក​ហើយ​ ។ មូល​ហេតុ​ចម្បង​មួយ ដែល​ធ្វើ​ឲ្យ​នាង​ចូល​ចិត្ត​វិស័យ​នេះ​គឺ​ដោយ​សារ​តែ ម្ដាយ​ខ្លួន​ធ្លាប់​ជា​អ្នក​ច្រៀង​នៅ​ក្នុង​កម្មវិធី​ការ​ផ្សេងៗ​កាល​ពី​ទសវត្ស​ទី​៦០​និង​៧០។ ចំពោះ​ស្ទីល​បទ​ចម្រៀង​ដែល​ អានីតា ចូល​ចិត្ត​គឺ​បទ​ចម្រៀង​ខ្មែរ​ចំណាស់ៗ​​ ដោយ​កញ្ញា​គិត​ថា​វា​មាន​ចង្វាក់​និង​បទ​ភ្លេង​ពីរោះ​ដែល​ក្មេង​ៗ​ជំនាន់​ថ្មី​ ជា​ពិសេស​អ្នក​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​តែ​ម្ដង​ចាប់​អារម្មណ៍​ពី​តន្ត្រី​ខ្មែរ​ឡើង​វិញ។

​ថ្មី​ៗ​នេះ ​អានីតា ទើប​តែ​បញ្ចេញ​វីដេអូ​បទ​ចម្រៀង​ថ្មី "តាម​ចិត្ត​ខឹង" ដែល​ជា​បទ​យក​លំនាំ​តាម​ទំនុក​ច្រៀង​ចាស់ ប៉ុន្តែ​ក៏​នឹង​មាន​បទ​ចម្រៀង​ថ្មីៗ​បន្តបន្ទាប់​ទៀត​ផង​ដែរ។

តោះ! អីចឹង​មក​ទស្សនា​វីដេអូ​បទ​ចម្រៀង​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ធារ៉ូ