Man City បំបាក់ក្រុមលីគលំដាប់ទីពីរធ្ងន់ដៃ៧គ្រាប់នៅ FA Cup

  • 2019-01-07 00:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បានកក់កៅអីជុំទី៤ពានធំលំដាប់ទីពីរអង់គ្លេស FA Cup រួចហើយកាលពីយប់មិញបន្ទាប់ពីយកឈ្នះ Rotherham United ដោយលទ្ធផលចាស់ដៃរហូត ៧ទល់នឹង០។

៧គ្រាប់របស់ក្រុមរហស្សនាមពណ៌ផ្ទៃមេឃធ្វើបានដោយកីឡាករ៧រូបផ្សេងគ្នាមានដូចជា Sterling, Gabriel Jesus, Mahrez, Otamendi, Sané និងយុវជនជាខ្សែបម្រើវ័យ១៨ឆ្នាំ Foden។ ដោយឡែក១គ្រាប់ទៀតជាបាល់ចូលទីខ្លួនឯងរបស់ Ajayi។

ក្នុងវ័យ១៨ឆ្នាំ ២២៣ថ្ងៃ Phil Foden បានក្លាយជាកីឡាករវ័យក្មេងបំផុតស៊ុតចូលនៅ FA Cup ឲ្យ City គិតចាប់ពី Rony Lopes ស៊ុតចូលក្នុងវ័យ១៧ឆ្នាំ៨ថ្ងៃទល់នឹង Watford កាលពីខែមករា ឆ្នាំ២០១៣។ កាតព្វកិច្ចបន្ទាប់របស់ City គឺត្រូវលេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពាន League Cup ទល់នឹង Burton នៅពាក់កណ្ដាលសប្ដាហ៍នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន