ចំនួន​ស៊ីមកាត​កំពុង​ប្រើ​ប្រាស់នៅ​កម្ពុជាមាន​ជិត២០លាន​ស៊ីម​

  • 2019-01-08 09:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ឲ្យ​ដឹងថា​ចំនួន​ស៊ីម​កាត​ប្រើ​ប្រាស់​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ជាង​១៩​លាន​ និងមាន​ភ្ជាប់ អ៊ីនធឺណិត​ជាង​១២​លាន​ស៊ីម​កាត ខណៈ​គណនី​​ហ្វេស​ប៊ុក​វិញមាន​ជិត​៧លាន​គណនី​។

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះនិយ័តករ​ទូរគមនាគមន៍​កម្ពុជា (TRC) ឲ្យ​ដឹងថា​មាន​ប្រតិបត្តិ​ករ​កំពុង​បម្រើ​សេវា​ទូរសព្ទ​ចល័ត​​ចំនួន​៦ និងមាន​ចំនួន​ស៊ីមកាត​ប្រើ​ប្រាស់​ចំនួន​ជាង​១៩,៣លាន​ស៊ីម​កាត គិត​ត្រឹមខែ​វិច្ឆិកា ឆ្នាំ២០១៨ កើន​ឡើង​៣,៣៧​ភាគ​រយ​បើ​ធៀបទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១៧។​

ប្រ​ភពដដែល​បន្តថា​ សម្រាប់​សេវាអ៊ីន​ធឺណិត​ចល័ត​​វិញ​ មាន​ប្រតិបត្តិករ​ចំនួន​ប្រាំពីរ​កំពុង​បម្រើ​សេវា​នេះ និងមាន​ស៊ីម​កាត​ចំនួន​ជាង១២,៩​លាន​ស៊ីម​កាតគិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​​មាន​កំណើន​​២២,៧៩​ភាគ​រយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧។

បើ​និយាយពីគណនី​​ហ្វេស​ប៊ុក​វិញ​ប្រ​ភព​ខាង​លើ​ឲ្យដឹងថា​ខ្លួនមាន​តួលេខ​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ២០១៨ ប៉ុណ្ណោះ ដោយ​ថា​ខ្លួន​មិន​បាន​ទទួល​ទិន្ន័យ​ច្បាស់លាស់ពី​ប្រ​ភព​ដែល​អាចទុកចិត្ត​បាន និង​ពីក្រុម​ហ៊ុន​ហ្វេសប៊ុកជា​ដើម។

បើ​តាម​ប្រភព​ខាង​លើគណនី​​ហ្វេសប៊ុកគិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ២០១៨ មាន​ប្រមាណ​៦,​៨​លាន​គណនី​​កើន​ឡើង​ប្រមាណជា​២លាន​គណនី បើ​ធៀប​ទៅ​នឹង​ចុង​ឆ្នាំ​២០១៧៕

អត្ថបទ៖ ទូច សុខា