៤ ចំណុចសម្រាប់អ្នកប្រើបច្ចេកវិទ្យា eSIM លើ iPhone ជំនាន់ថ្មីត្រូវដឹង
- 2019-01-09 02:39:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចសម្រាប់អ្នកប្រើបច្ចេកវិទ្យា eSIM លើ iPhone ជំនាន់ថ្មីត្រូវដឹង
ចន្លោះមិនឃើញ
បច្ចុប្បន្នបច្ចេកវិទ្យា eSIM ត្រូវបានដាក់ឲ្យប្រើប្រាស់នៅលើទូរសព្ទដៃ ឫ ឧបករណ៍ជំនាន់ក្រោយមួយចំនួនដូចជា iPhone XS, iPhone XS Max និង iPhone XR។
តើអ្វីទៅជា eSIM? ហើយវាមានសារៈសំខាន់អ្វីខ្លះ?
eSIM គឺជាស៊ីមកាតជំនាន់ថ្មីដែលបានបង្កប់រួចជាស្រេចនៅក្នុងទូរសព្ទ ឬឧបករណ៍ ផ្សេងៗដែលប្រើបច្ចេកវិទ្យានេះ។ eSIM មានទម្រង់ជាឈីបស៊ីមរួមបញ្ចូលគ្នា ដែលមិនតម្រូវឲ្យមានការដកចេញពីទូរសព្ទឬឧបករណ៍ឡើយ ហើយវាអាចផ្ទុកទិន្នន័យចាំបាច់មួយចំនួនដែលទាក់ទងនឹងការកំណត់សំគាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។
ខាងក្រោមនេះជាចំណុចខ្លះៗដែលអ្នកប្រើប្រាស់បច្ចេកវិទ្យា eSIM ត្រូវដឹង៖
អ្នកអាចភ្ជាប់បានដល់ទៅ ៨ លេខទូរសព្ទផ្សេងគ្នាក្នុងទូរស័ព្ទតែមួយ(ចំនួនអាចប្រែប្រួល អាស្រ័យលើក្រុមហ៊ុនដែលផ្គត់ផ្គង់សេវា eSIM) ប៉ុន្តែអ្នកអាចប្រើបាន ២លេខក្នុងពេលតែមួយ។
អាចធ្វើការផ្លាស់ប្ដូរលេខទូរសព្ទដោយមិនចាំបាច់ដក ឬដាក់បញ្ចូលស៊ីមទៅក្នុងទូរសព្ទនឹងមិនបារម្ភពីការបាត់បង់ ឬការខូចខាតស៊ីមទៀតឡើយ។
អាចចាប់ផ្ដើមប្រើប្រាស់សេវាតាមរយៈ App ដោយមិនខាតបង់ពេលវេលាធ្វើដំណើរទៅក្រុមហ៊ុន (ប្រទេសយើងពុំទាន់អាចធ្វើបានទេ)។
បច្ចុប្បន្ន eSIM អាចប្រើប្រាស់បានជាមួយតែ iPhone XS iPhone XS Max និង iPhone XR (លើកលែងទូរសព្ទមកពីប្រទេសចិន ឬ ហុងកុង) ជាមួយក្រុមហ៊ុន Smart និង Metfone៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Tehnology...
ប្រភព៖ នាយកដ្ឋានប្រឆាំង បទល្មើស បច្ចេកវិទ្យា
Nubia Red Magic Mars ស្មាតហ្វូន Gaming ធូរថ្លៃ ត្រៀមខ្លួនប្រលូកចូលទីផ្សារអាមេរិក
កាស Xiaomi ទើបចេញថ្មីរូបរាងស្រដៀង AirPods លក់តម្លៃ ៦០ ដុល្លារ