គ្រប់​កីឡាករ​ចំបាប់​​កម្ពុជា​​គួរ​ពិចារណា​ចំណុច​​ខ្វះខាត​ទាំង​នេះ​

  • 2019-01-10 03:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​​ចំបាប់​ស៊ីហ្គេម​២០១៣ លោក ​ឌន សៅ ផ្ដាំផ្ញើ​ទៅ​​កីឡាករ​ចំបាប់​ជំនាន់​ក្រោយ ​ទាំង​កីឡាករ​ជម្រើស​ជាតិ និង​មិន​ជាប់​ជម្រើស​ជាតិ​ក្ដី ឲ្យ​ចេះ​ស្ដាយ​ឱកាស​ក្នុង​ពេល​ប្រកួត​ និង​ប្រឹងប្រែង​​ហ្វឹកហាត់​​បង្កើន​កម្លាំង​ឲ្យ​បាន​ខ្លាំង​មុន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​នានា។

ឌន សៅ កំពុង​បង្ហាត់​សិស្ស

លោក ឌន សៅ ដែល​ជា​គ្រូ​ថ្នាល​កីឡា​ចំបាប់​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​គ្រប់​កីឡាករ​ កីឡា​ការិនី​ចំបាប់​កម្ពុជា មាន​ចំណុច​ខ្វះខាត​ធំ​បំផុត​គឺ​កម្លាំង និង​មិន​ចេះ​ស្ដាយ​​ឱកាស​ពេល​កំពុង​ប្រកួត។ ការ​ចូល​វ៉ៃ ត្រូវ​​ស្គាល់​ឱកាស​​ ​នៅ​ពេល​ដៃគូ​ថយ​ហើយ ត្រូវ​តែ​ដេញ​តាម​ ដើម្បី​វ៉ៃ​យក​ពិន្ទុ​ឲ្យ​បាន​ ប៉ុន្តែ​កីឡាករ​កម្ពុជា​នៅ​ស្ទើរ​ចំណុច​​ទាំង​អស់​នេះ។

ការ​ហ្វឹកហាត់​​កម្លាំង​ក៏​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​កីឡា​មួយ​នេះ។ ​បើ​សិន​កម្លាំង​ស្ទើរ មិន​អាច​កាច់​ដៃ​គូ​បាន ​ភាគ​រយ​យក​ឈ្នះ​ដៃ​គូ​​នឹង​មាន​តិច​​បំផុត​។ បើ​សិន​កម្លាំង​ចាញ់​ដៃ​គូ​ហើយ បើ​ទោះ​វ៉ៃ​ឈ្នះ​ក៏​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​លំបាក​​ខ្លាំង​ដែរ។ កម្លាំង និង​បច្ចេកទេស​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​កីឡា​ចំបាប់។ ​​លោក​បន្ថែម​​។

ក្នុង​អាជីព​ជា​កីឡាករ​ចំបាប់ ​​​ឌន សៅ ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​១ ប្រាក់១ សំរឹទ្ធ​៤ ​និង​​ឈ្នះ​មេដាយ​មាស​​៤ និង​សំរឹទ្ធ​១​​ពី​ការ​ប្រកួត​​ជើង​ឯក​អាស៊ីអាគ្នេយ៏​​មុន​ពេល​ក្លាយ​ជា​​​គ្រូ​បង្វឹក​ចំបាប់​​ថ្នាល​រយៈ​ពេល​៣ឆ្នាំ​ហើយ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​