ត្បិត​ថា​កូន​២ តែ​ពិធី​ការិនី រស្មី រឹត​តែ​ស្អាត​ពេល​ស្លៀក​ឯកសណ្ឋាន​ប៉ូលិស តើ​ រស្មី ប៉ូលិស​ពិត?

  • 2019-01-10 04:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

ពិធី​ការិនី​កូន​២ ភាបុទុម រស្មី របស់ MyTV, CTN ត្រូវ​បាន​គេ​មើល​ឃើញ​ថា រឹត​តែ​ស្អាត បើ​ទោះ​ជាក់ស្ដែង​នាង​បាន​រៀបការ និង​មាន​កូន​ដល់​ទៅ​២នាក់​ហើយ​ក្ដី នៅ​ពេល​នាង​គ្រង​ឯកសណ្ឋាន​ជា​មន្ត្រី​ប៉ូលិស ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។

រូបភាព​នោះ គឺ​ជា​រូបភាព ភាបុទុម រស្មី គ្រង​ឯកសណ្ឋាន​ប៉ូលិស​ពាក់​ស័ក្ដី៣ ឬ​ហៅ​ថា "អនុសេនីយ៍​ឯក"។ ប្រិយមិត្ត​របស់ រស្មី លើ​ហ្វេសប៊ុក ដែល​បាន​ឃើញ​រូប​នោះ បាន​កើត​ចម្ងល់ នោះ​ជា​ឯកសណ្ឋាន​គ្រង​ក្នុង​ឈុត​សម្ដែង​អ្វី​មួយ​ឬ​យ៉ាង​ណា? បញ្ហា​នេះ រស្មី បាន​ឆ្លើយ​ប្រាប់ Sabay ថា អ្វី​ដែល​ប្រិយមិត្ត​បាន​ឃើញ គឺ​ជា​ការ​ពិត មិន​មែន​ជា​ការ​សម្ដែង​អ្វី​ឡើយ។ រស្មី ថា នាង គឺ​ជា​មន្ត្រី​នគរ​បាល​ពិត​ប្រាកដ​មែន។ "ចាស​បង...ខ្ញុំ​ជា​ប៉ូលិស​មែន ហើយ​ខ្ញុំ​ចូល​បម្រើ​ការងារ​នេះ​យូរ​ដែរ​ហើយ!”។

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​ប្រមាណ ៣​ឆ្នាំ​ហើយ ដែល​នាង​បាន​ចូល​បម្រើ​ការងារ​ក្នុង​ជួរ​មន្ត្រី​រាជការ​របស់​រដ្ឋ នៅ​រាជបណ្ឌិត​សភា​កម្ពុជា។

ភាបុទុម រស្មី ឬ​ពិធីការិនី រស្មី ត្រូវ​បាន​ស្គាល់​ច្រើន​តាម​រយៈ​ការងារ​ជា​ពិធី​ការិនី​ទូរទស្សន៍ MyTV, CTN តាំង​ពី​មុន​រៀបការ។ លុះ​រៀបការ នាង​ក៏​នៅ​តែ​ធ្វើ​ការងារ​នេះ​ដដែល ប៉ុន្តែ​បាន​បន្ថែម​ភារកិច្ច​ជា​អ្នក​ផលិត​កម្មវិធី​មួយ​ចំនួន​ទៀត។ ជាមួយ​គ្នា នាង​ក៏​បាន​ងាក​មក​ប្រឡូក​ជំនួញ​បើក​ហ្គារ៉ាស់សាំង​២ ៣ កន្លែង​ទៀត មុន​ពេល​លេច​ដំណឹង​នាង ជា​មន្ត្រី​ប៉ូលិស​ពាក់​ស័ក្ដិ ៣ មួយ​រូប​ផង។

ត្បិត​ថា​ការងារ​ច្រើន ចំនួន​ច្រើន​ទៀត ប៉ុន្តែ រស្មី បញ្ជាក់​ថា នាង​នៅ​តែ​ចេញ​ចូល​រាជបណ្ឌិត​សភា​កម្ពុជា ធ្វើ​ការងារ​ជា​ធម្មតា ដោយ​មិន​ចោល​ទាំង​ការងារ​រដ្ឋ និង​ឯកជន រួម​ទាំង​ជំនួញ​ផង៕

តោះ...មើល​ទាំង​អស់​គ្នា រស្មី ក្នុង​ឯកសណ្ឋាន​ប៉ូលិស ស្អាត​ទេ?

រូបភាព៖ ហ្វេសប៊ុក រស្មី

អត្ថបទ៖ ទារិកា