ឈឺ​ជាន់​ឈឺ​! របួស​លើ​ទីលាន​ហើយ ឡាន​ចូល​មក​ដឹក​​ឆ្លៀត​កិន​ជើង​ទៀត

  • 2019-01-10 04:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រេស៊ីល​ម្នាក់​​ឈឺ​ជាន់​លើ​ឈឺ ក្រោយ​របួស​លើ​ទីលាន ហើយ​​ត្រូវ​រថយន្ត​ដឹក​កីឡាករ​របួស​មក​ដល់​បាន​កិន​ជើង​ឆ្វេង​របស់​គេ​បន្ថែម​ទៀត។

កីឡាករ Bernardo ​បាន​ចាកចេញ​ពី​ទីលាន បន្ទាប់​ពី​លេង​បាន​២០​នាទី ក្នុង​ជំនួប​រវាង​យុវជន​ក្លឹប Trindade ជាមួយ Flamengo ក្នុង​ពាន​រង្វាន់ Cup។ រឿង​ស៊យ​បាន​កើត​ឡើង​លើ​យុវជន​ខាង​លើ​ នៅ​ពេល​ដែល​គេ​កំពុង​របួស​លើ​ទីលាន​ដើរ​មិន​រួច អាជ្ញាកណ្ដាល​បាន​​ហៅ​ក្រុម​សង្គ្រោះ​ចូល​មក​យក។

ប៉ុន្តែ​រឿង​អាក្រក់​អ្វី​ ពេល​ដែល​ឡាន​ចូល​មក​ដល់​​បាន​កិន​ជើង​របស់ Bernardo បន្ថែម​ធ្វើ​ឲ្យ​គេ​ឈឺ​កាន់​តែ​ខ្លាំង។ អ្នក​បើក​អាច​នឹង​ពិបាក​មើល​ឃើញ Bernardo ដោយ​សារ​តែ​ឡាន​នោះ​ចង្កូត​នៅ​ខាង​ឆ្វេង។ យ៉ាងណា ចប់​ការ​ប្រកួត Trindade ឈ្នះ Flamengo ១-០៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ