ក្រុមកីឡាករ Messi កំពង់សោមឡើងជុំផ្តាច់ព្រ័ត្រនៅភ្នំពេញចង់ជួប Ronaldinho ខ្លាំង
- 2019-01-10 07:54:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកីឡាករ Messi កំពង់សោមឡើងជុំផ្តាច់ព្រ័ត្រនៅភ្នំពេញចង់ជួប Ronaldinho ខ្លាំង
ចន្លោះមិនឃើញ
ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១នៃកំពូលព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football Festival 2019 ប្រចាំមណ្ឌលខេត្តព្រះសីហនុពិតជារំភើបចង់ជួបអតីតកំពូលតារាងបាល់អន្តរជាតិរបស់ប្រេស៊ីល Ronaldinho យ៉ាងខ្លាំងនៅពេលដឹងថា តារាឆ្នើមរបស់ប្រេស៊ីលនឹងមកប្រទេសកម្ពុជា។
ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលមានកីឡាករ ភូ គឹមសែ ដែលល្បីឈ្មោះថា Messi កំពង់សោម ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំមណ្ឌលខេត្តព្រះសីហនុនៃព្រឹត្តិការណ៍ Tiger Street Football Festival 2019 កាលពីថ្ងៃទី៦ ខែមករា កន្លងទៅ ក្រោយពេលលេងបានល្អតាំងពីការប្រកួតដំបូងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។
ក្រោយពេលចប់ការប្រកួត Messi កំពង់សោមបាននិយាយថា ក្រុមរបស់ពួកគេពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតប្រចាំនៅមណ្ឌលខេត្តព្រះសីហនុឆ្នាំនេះ។ ក្រុមរបស់ខ្លួនទទួលបានកៅអីឡើងមកប្រកួតជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញនាខែមីនាខាងមុខ។ គ្រាន់តែឮពិធីករប្រកាសថា អតីតកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho នឹងមកប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនស្រាបៀរ Tiger ពួកគេពិតជារំភើបរីករាយយ៉ាងខ្លាំង ហើយពិតជាចង់ជួបផ្ទាល់មែនទែន។
ក្រុមហ៊ុនស្រាបៀ Tiger នឹងនាំ Ronaldinhoអតីតខ្សែប្រយុទ្ធរបស់ Barcelona នឹងមកដល់ខ្មែរនៅដើមខែមីនា ឆ្នាំ២០១៩ ក្នុងនាមជាទូតសុច្ឆន្ទៈរបស់កម្មវិធី Tiger Street Football Festival 2019 ដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅកោះពេជ្រ។
ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ជាក្រុមខ្លាំងមួយដែលកាលពីឆ្នាំ២០១៧ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំមណ្ឌលខេត្តព្រះសីហនុ ហើយនៅឆ្នាំ២០១៨ទទួលចំណាត់ថ្នាក់លេខ២ប្រចាំមណ្ឌលខេត្តព្រះសីហនុ និងឆ្នាំ២០១៩នេះទទួលបានចំណាត់ថ្នាក់លេខ១។ ជាពិសេសក្រុមនេះជើងឯករងទូទាំងប្រទេសកាលពីឆ្នាំ២០១៨។
បន្ទាប់ពីមណ្ឌលចប់កាលពីសប្តាហ៍មុន Tiger Street Football Festival 2019 ត្រូវធ្វើដំណើរទៅមណ្ឌលទី២ខេត្តតាកែវថ្ងៃទី១៣ ខែមករា។ មណ្ឌលទី៣ ខេត្តកំពង់ស្ពឺ ថ្ងៃទី២០ ខែមករា។ មណ្ឌលទី៤ ខេត្តបាត់ដំបង ថ្ងៃទី២៦-២៧ ខែមករា។ មណ្ឌលទី៥ ក្រុងប៉ោយប៉ែតថ្ងៃទី២-៣ ខែកុម្ភៈ។ មណ្ឌលទី៦ ខេត្តសៀមរាបថ្ងៃទី៨-៩-១០ ខែកុម្ភៈ។ មណ្ឌលទី៧ ខេត្តកំពង់ចាមថ្ងៃទី១៦-១៧ ខែកុម្ភៈ។ មណ្ឌលទី៨ ខេត្តកណ្ដាលថ្ងៃទី៣ ខែមីនា និងមណ្ឌលទី៩ រាជធានីភ្នំពេញថ្ងៃទី១៣-១៤-១៥ ខែមីនា។ ការប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេសថ្ងៃទី១៦-១៧ ខែមីនា នៅរាជធានីភ្នំពេញ៕
អត្ថបទជាច្រើន សូមចុចអាន ៖ Tiger Street Football Festival 2019