Mourinho ឆ្លើយ​តប ក្រោយ Benfica ចង់​បាន​លោក​ទៅ​ដឹក​នាំ

  • 2019-01-11 02:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho និយាយ​ថា លោក​នឹង​មិន​ទៅ​ដឹក​នាំ​នៅ Benfica ទេ ដោយ​សារ​លោក​គ្មាន​ចេតនា​ត្រលប់​ទៅ​កាន់​លីគ​កំពូល​របស់​ព័រទុយហ្គាល់ Primeira Liga។

អ្នក​ចាត់​ការ​សញ្ជាត​ព័រទុយហ្គាល់​ត្រូវ​​បាន​ក្លឹប Manchester United បណ្ដេញ​ចេញ​កាល​ពី​ខែ​មុន ហើយ​បាន​តែងតាំង​លោក Ole Gunnar Solskjaer ធ្វើ​ជា​គ្រូ​បណ្ដោះ​អាសន្ន​ដោយ​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា។ ស្របពេល​ដែល Benfica ទើប​តែ​ដេញ​គ្រូ​លោក  Rui Vitoria ប្រធាន​ក្លឹប​លោក Luis Filipe Vieira  បាន​ចាប់​អារម្មណ៍​ចង់​ឲ្យ Jose មក​ដឹក​នាំ​ ដោយ​មិន​ខ្វល់​ពី​ប្រាក់​ចំណាយ។

ទាក់ទិន​​នឹង​រឿង​នេះ Mourinho បាន​បដិសេធ​ចំពោះ​ការ​ត្រលប់​ទៅ​កាន​ Primeira Liga។ "ខ្ញុំ​មិន​ចូលចិត្ត​កាល​ផ្ដល់​ដំណឹង​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​គ្មាន​ចេតនា​​ចង់​ទៅ​ធ្វើ​ការ​នៅ​ព័រទុយហ្គាល់​ឡើយ។ ដើម្បី​ជា​ការ​គោរព​ទៅ​កាន់​ក្លឹប Benfica និង​ប្រធាន​ក្លឹប​ដ៏​អស្ចារ្យ​ ខ្ញុំ​មិន​ទទួល​យក​សំណើ​ឡើយ"។ សម្ដី Jose Mourinho៕ ​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ