កូនសិស្សថៃស្លៀកឈុតបុរាណទៅប្រឡង ធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់
- 2019-01-11 02:48:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនសិស្សថៃស្លៀកឈុតបុរាណទៅប្រឡង ធ្វើឲ្យគ្រប់គ្នាសរសើរមិនដាច់ពីមាត់
ចន្លោះមិនឃើញ
រូបថតនៅក្នុង Facebook មួយដែលបង្ហាញពីសិស្សថៃម្នាក់ ស្លៀកសំលៀកបំពាក់បែបបុរាណទៅប្រឡង បានទទួលការចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គមថៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១០ខែមករានេះ។
រូបនេះ ត្រូវបានបង្ហោះដោយលោកគ្រូ Keem Phanthong ដែលបង្រៀននៅសាលា Prakhon Chai Pittayahon ក្នុងសង្កាត់ Prakhon Chai នៃខេត្ត Buriram។ នៅក្នុងរូបភាពនេះ គេឃើញសិស្សស្រីម្នាក់ក្នុងសំលៀកបំពាក់កាលពីសម័យអយុធ្យាជាមួយនឹងគ្រឿងលំអពេញរាងកាយ។ លោកគ្រូ Phanthong ក៏បានបញ្ចេញមតិភ្ជាប់ជាមួយរូបថតនោះថា "សិស្សរបស់ខ្ញុំ ស្លៀកពាក់តុបតែងខ្លួនបន្ដិចបន្ដួចដើម្បីមកប្រឡងពាក់កណ្ដាលឆមាស"។
លើសពីនេះទៀត ការបង្ហោះរបស់លោកគ្រូ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និងមានការចែករំលែកបន្ដជាង ៤០០ ដងក៏ដូចជាត្រូវបានសារព័ត៌មានមួយចំនួនយកទៅចុះផ្សាយផងដែរ៕
ចុចអាន ៖
មកមើល ទិដ្ឋភាពបាក់អគារស្ដែងៗនៅទីក្រុងបាងកក របួសមនុស្សយ៉ាងតិច២នាក់ (មានវីដេអូ)
ប្រុងប្រយ័ត្ន! ធូលី និងខ្យល់ពុលនៅទីក្រុងបាងកក និងខេត្ត៩ទៀត កើនឡើងហួសកម្រិតសុវត្ថិភាពហើយ