នៅចាញ់គេឆ្ងាយ! គិតមកដល់ពេលនេះសំឡេងបោះឆ្នោតឲ្យអ្នកស្រី កែ ឡេង នៅទាប
- 2019-01-11 05:04:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅចាញ់គេឆ្ងាយ! គិតមកដល់ពេលនេះសំឡេងបោះឆ្នោតឲ្យអ្នកស្រី កែ ឡេង នៅទាប
ចន្លោះមិនឃើញ
កុំភ្លេចចូលរួមបោះឆ្នោតគាំទ្រអ្នកស្រី កែ ឡេង ឲ្យជាប់ក្នុងកម្មវិធីអត្តពលិកឆ្នើមតំណាងឲ្យកីឡាប៉េតង់ពិភពលោក ដែលត្រូវប្រកួតប្រកួតប្រជែងជាមួយអត្តពលិក២៤ប្រភេទកីឡាផ្សេងទៀត។ គិតដល់ពេលនេះសំឡេងបោះឆ្នោតរបស់អ្នកស្រីទើបទទួលបានជាង១៧០០សំឡេង ប៉ុណ្ណោះ វានៅចាញ់ពីប្រភេទកីឡាមួយចំនួនផ្សេងទៀតដែលគេទទួលបានរហូតដល់ជាងម៉ឺនសំឡេងហើយ។
ឯកឧត្ដម ស សុខា បានឲ្យដឹងថា ជារឿងអស្ចារ្យ និងមានកិត្តិយសបំផុតដែលសហព័ន្ធប៉េតង់ពិភពលោកសម្រេចជ្រើសរើសអ្នកស្រី កែ ឡេង របស់កម្ពុជា ដើម្បីតំណាងឲ្យកីឡាមួយនេះឈរឈ្មោះប្រកួតប្រជែងជាមួយ២៤ប្រភេទផ្សេងៗទៀតបែបនេះ។ នេះមោទនភាពខ្លាំងបំផុតដែលកម្ពុជាមានវីរកីឡាការិនីសមត្ថភាពខ្លាំងលំដាប់ពិភពលោក។ តាមរយៈការជ្រើសរើសឲ្យប្រកួតតំណាងបែបនេះហើយ ឯកឧត្ដមសំណូមពរដល់មហាជនទាំងអស់ជួយលើកទឹកចិត្ត និងចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីឲ្យអ្នកស្រីបានដណ្ដើមជាអត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨នេះ។
ការបោះឆ្នោតក្នុងជុំទី១នេះនឹងធ្វើរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ដើម្បីជ្រើសរើសយក១០នាក់ចុងក្រោយបន្តទៅវគ្គទី២ដែលជាជុំផ្តាច់ព្រ័ត្រ ហើយធ្វើការបោះឆ្នោតជាបន្តទៀតសម្រេចប្រកាសអ្នកឈ្នះថ្ងៃទី៣១ ខែដដែលនេះតែម្ដង។ ខាងក្រោមនេះជា Link ណែនាំក្នុងការបោះឆ្នោតជូនអ្នកស្រី កែ ឡេង៕
ចូលរួមបោះឆ្នោតដល់អ្នកស្រី កែ ឡេង សូមចូល៖ The Athlete of the Year 2018
Barca ហ៊ានឲ្យ៥០លានផោន ហើយថែម Malcom ទៀត ដើម្បីយក Willian
ញាក់សាច់! គង់ សំបូរ ប៉ះជើងខ្លាំងចិនធ្លាប់វ៉ៃសង្វៀន Glory នៅសិង្ហបុរី
ផ្ដួលថៃសន្លប់ទឹកទី១ ថ្ងៃមុន ធឿន ធារ៉ា ទទួលបានតម្លៃខ្លួនប៉ុន្មាន?