ពិតទេ Harry Styles កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយអតីតមិត្តស្រី G-Dragon?

  • 2019-01-12 03:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ តារា​ចម្រៀង Harry Styles បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ស្រី​ជា​តារា​ម៉ូដែល​របស់​លោក Camille Rowe ក្រោយ​ទាក់ទង​គ្នា​បាន​១​ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន Harry Styles ហាក់​ស្វែង​រក​បាន​គូ​គាប់​ថ្មី ដែល​គ្រប់​គ្នា​ស្គាល់​ថា ជា​អតីត​មិត្ត​ស្រី​របស់​តារា​ចម្រៀង G-Dragon តារា​ម៉ូដែល Kiko Mizuhara។ តារា​ចម្រៀង Harry Styles និង​តារា​ម៉ូដែល​ដែល​សង្ស័យ​ថា​បាន​ទាក់ទង​គ្នា​នេះ ត្រូវ​បាន​មហាជន​ដាក់​ការ​សង្ស័យ ក្រោយ​​ថ្មី​ៗ​នេះ ពួកគេ​បាន​ចុច​តាម​ដាន​គ្នា​លើ​បណ្ដាញ​សង្គម Instagram។

មួយ​វិញ​ទៀត អតីត​សមាជិក​ក្រុម One Direction​រូប​នេះ ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​ធ្វើ​ការ​ហោះហើរ​ទៅ​ទីក្រុង Tokyo ជា​ច្រើន​លើក​ច្រើន​សារ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ ដែល​គ្រប់​គ្នា​ជឿជាក់​ថា​ពួកគេ​បាន​ជួប​គ្នា​ដំបូង​នៅ​ទីនោះ។

ជាមួយ​គ្នា​នេះ​ដែរ រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​មួយ​នេះ នៅ​មិន​ទាន់​បាន​ច្បាស់​នៅ​ឡើយ​ទេ ខណៈ​ខាង​សាមី​ខ្លួន​ទាំង ២ មិន​ទាន់​បាន​ចេញ​មុខ​បកស្រាយ​នៅ​ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា