Tiger Street Football Festival 2019 មណ្ឌលតាកែវចាប់គូរួចរាល់សុទ្ធតែក្រុមខ្លាំងប៉ះគ្នា
- 2019-01-12 10:09:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tiger Street Football Festival 2019 មណ្ឌលតាកែវចាប់គូរួចរាល់សុទ្ធតែក្រុមខ្លាំងប៉ះគ្នា
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ប្រចាំមណ្ឌលទី២ ស្ថិតនៅខេត្តតាកែវ បានចាប់គូរួចរាល់មុននេះ ដែលសុទ្ធតែក្រុមខ្លាំងប៉ះគ្នាក្នុងជុំដំបូង។
ក្រុមចូលរួមមាន ៣២ ដែលនឹងធ្វើការប្រកួតមួយថ្ងៃពេញនៅថ្ងៃស្អែកចាប់ពីម៉ោង ៧ និង ១៥ នាទីតទៅ ដើម្បីស្វែងរកក្រុមខ្លាំងចំនួន ៤ ឡើងទៅប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រនៅភ្នំពេញ ថ្ងៃទី១៦-១៧ ខែមីនា នៅរាជធានីភ្នំពេញ ដើម្បីប្រជែងយកជយលាភី ដែលមានប្រាក់រង្វាន់សរុប ៥ម៉ឺនដុល្លារអាមេរិក។ មណ្ឌលនេះក្រុមខេត្ត តាកែវ ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។
សម្រាប់ពេលរាត្រីស្អែកនេះក៏មានការប្រគំតន្ត្រី ដែលមានការចូលរួមដោយតារាចម្រៀងល្បីៗ របស់ផលិតកម្ម ហង្សមាស ដូចជាលោក ព្រាប សុវត្តិ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា វីឌីណែត លោក ដួង វីរៈសិទ្ធ លោក ឃុន វុត្ថា និង DJ Maily ជាដើម។ ការប្រគំតន្ត្រីនេះមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រស្មីហង្សមាស។ ស្របពេលការប្រកួតមានផ្សាយផ្ទាល់នៅលើ Page ផ្លូវការរបស់ Tiger Beer ផងដែរ។
គូត្រូវប៉ះគ្នាមាន៖
ក្រុមបាល់ទះឆន្ទៈកីឡាខេត្តតាកែវ ប៉ះ CTB (B)
ខ្យល់ព្រុះភ្នំឌិន ប៉ះ យុវជនភូមិចក
តាកែវក្លឹបកីឡា ប៉ះ ក្លឹបកីឡាដូនកែវ (B)
យានដ្ឋានសំណាង២ ប៉ះ កូនខ្លាកំណាច
CTB (C) ប៉ះ PRITST (B)
សាលាគរុកោសល្យ និងវិក្រិតការ (B) ប៉ះ Totachi ( C )
យុវជនវិទ្យាល័យ ហេង សំរិន ព្រៃល្វា ប៉ះ PRITST A (វិទ្យាស្ថានភូមិភាគតេជោសែនតាកែវ)
យានដ្ឋានសំណាង១ ប៉ះ Reaksmey FC
Brother Family FC ប៉ះ CTB (A)
ដំរីខៀវ អេហ្វស៊ី ប៉ះ យុវជន ខ្វាវ
លីមុំ Sport Club ប៉ះ គោព្រៃអគ្គិសនី
ក្រុមជាងទូរសព្ទប៉ះ ភូមិស្នោ FC
ខាប កុងតឺន័រ ប៉ះ Tela FC
BF-Team ប៉ះ សាលាគរុកោសល្យ និងវិក្រិតការ A
យុវជនភ្នំឌិន ប៉ះ Old Friend
អេហ្វស៊ីក្លឹប ប៉ះ ក្លឹបកីឡាដូនកែវ A
**ជយលាភីប្រចាំមណ្ឌលខេត្តតាកែវ៖ **
ក្រុមលេខ១៖ ១ ០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៧០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ៣៥០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១៥០ ដុល្លារអាមេរិក
ក្រុមជយលាភីទូទាំងប្រទេស
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីបញ្ចប់នៅខេត្តតាកែវមាន៖
មណ្ឌល ខេត្តកំពង់ស្ពឺ ៖ មណ្ឌលនេះក្រុមខេត្តកំពង់ស្ពឺ ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២០ ខែមករា។
មណ្ឌល ខេត្តបាត់ដំបង ៖ មណ្ឌលនេះក្រុមខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២៦ ២៧ ខែមករា។
មណ្ឌល ក្រុងប៉ោយប៉ែត ៖ មណ្ឌលនេះក្រុមខេត្តក្រុងប៉ោយប៉ែត ប៉ៃលិន និងបន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី២ ៣ ខែកុម្ភៈ។
មណ្ឌល ខេត្តសៀមរាប ៖ មណ្ឌលនេះក្រុមខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៨ ៩ ១០ ខែកុម្ភៈ។
មណ្ឌល ខេត្តកំពង់ចាម ៖ មណ្ឌលនេះក្រុមខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី១៦ ១៧ ខែកុម្ភៈ។
មណ្ឌល ខេត្តកណ្ដាល ៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣ ១៤ ១៥ ខែមីនា។ ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស ៖ ថ្ងៃទី១៦ ១៧ ខែមីនា នៅរាជធានីភ្នំពេញ។