Real គ្រប់គ្រង​បាល់​បាន​តែ​២៦​%​គត់ ក្រោយ​​ឈ្នះ Betis ទាំង​ប្រផិតប្រផើយ

  • 2019-01-14 02:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid បាន​ហក់​ឡើង​​ទៅ​កាន់​ក្រុម​កំពូល​ទាំង​៤​លើ​តារាង​ពិន្ទុ La Liga​ វិញ​ហើយ ក្រោយ​យក​ឈ្នះ Real Betis ២-១ ដែល​ជា​ជ័យជម្នះ​ដំបូង​ក្នុង​ចំណោម​៣​ប្រកួត​ចុងក្រោយ។

Luka Modric ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​ក្រុម​ភ្ញៀវ Real Madrid ក្នុង​វគ្គ​ទី​មួយ មុន​ពេល Sergio Canales របស់​ Betis តាម​ស្មើ​វិញ​នាទី​៦២។ ការ​ប្រកួត​ស្ទើរ​តែ​បញ្ចប់​មួយ​ស្មើ​ទៅ​ហើយ តែ​ Dani Ceballos អាច​រក​បាន​មួយ​គ្រាប់​បន្ថែម ជួយ Madrid ទទួល​បាន​៣​ពិន្ទុ​នៅ​សប្ដាហ៍​ទី​១៩​។

ការ​ប្រកួត​ត្បិត​តែ​ Real Madrid ឈ្នះ​មែន​ តែ​បង្ហាញ​ឲ្យ​​ឃើញ​ភាព​ចុះ​ខ្សោយ​នៃ​ការ​គ្រប់គ្រង​បាល់​របស់​ក្រុម​។ ប្រកួត​នេះ​ក្រុម​លោក Santiago Solari គ្រប់គ្រង​បាល់​បាន​តែ​២៦​%​គត់ ខណៈ​ម្ចាស់​ផ្ទះ​មាន​៧៤​%។ ការ​ឈ្នះ​នេះ​ធ្វើ Real ឡើង​ឈរ​លេខ​៤ លើ​ក្រុម Alaces​វិញ និង គម្លាត​១០​ពិន្ទុ​ពី​ក្រុម​លេខ​១ Barcelona៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ