Liverpool អាច​ខាត​ប្រាក់​ខ្ទង់​រាប់​លាន​បើ​ Coutinho ចេញ​ពី Barca

  • 2019-01-14 08:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ចចាមអារ៉ាម​ការ​ចង់​ចាកចេញ​របស់​ Philippe Coutinho ពី​ Barcelona កាន់​តែ​ក្ដៅ​គគុក​ក្រោយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​លែង​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​អ្នក​ចាត់​ការ​ Ernesto Valverde​។​

ការ​អង្គុយ​កៅអី​បម្រុង​ញឹកញាប់​​ និង​លែង​ជា​ជម្រើស​ដំបូង​បាន​ធ្វើ​ឲ្យ​កើត​មាន​ព័ត៌មាន​ថា​ Coutinho កំពុង​សម្លឹង​រក​ទ្រនំ​ថ្មី​អាច​ទៅ​ទឹកដី​បារាំង​ Paris Saint Germain ជាមួយ​ Neymar ឬ​ទៅ​ Manchester United នៅ​ខែ​មករា​នេះ​ ដែល​ក្លឹប​ទាំង​ពីរ​សុទ្ធ​តែ​ចង់​បាន​រូប​គេ។​

បើ​សិន​មាន​ការ​ចាកចេញ​មែន​នោះ​ Liverpool ដែល​ជា​អាណាព្យាបាល​ចាស់​អាច​នឹង​ខាត​បង់​ប្រាក់​ខ្ទង់​រាប់​លាន​ដែល​ក្លឹប​បាន​ព្រមព្រៀង​គ្នា​ជាមួយ​ Barcelona ក្នុង​កិច្ចសន្យា​ផ្ទេរ​ Coutinho តម្លៃ​១៤២​លាន​ផោន។​ លក្ខខណ្ឌ​ផ្សេង​ៗ​ Liverpool អាច​បាន​ប្រាក់​បន្ថែម​មាន​តម្លៃ​រហូត​ដល់​២២​លាន​ផោន។​

លក្ខខណ្ឌ​ទាំង​នោះ​មាន​ដូចជា Liverpool នឹង​បាន​ ៤,៤​លាន​ផោន​បន្ថែម​នៅ​រាល់​ពេល​ Coutinho លេង​២៥​ប្រកួត​ឲ្យ​ Barcelona។ ការ​ផ្ដល់​នេះ​មាន​រយៈ​ពេល​៤​លើក​ស្មើ​នឹង​១០០​ប្រកួត។​ លក្ខខណ្ឌ​មួយ​ទៀត​គឺ​ក្លឹប​ជើង​ឯក​​អង់គ្លេស​១៨​សម័យ​កាល​នឹង​បាន​៤,៤​លាន​ផោន​ទៀត​បើ​ Barca ឈ្នះ​ Champions League៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន