ទើប​លែង​លះ​ភរិយា​បាន​ជិត​មួយ​ឆ្នាំ ឥឡូវ​ Chris Pratt ភ្ជាប់​ពាក្យ​ជាមួយ​កូន​ស្រី Arnold បាត់

  • 2019-01-14 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Chris Pratt ល្បី​ឈ្មោះ​តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ Star Lord ក្នុង​រឿង "Avenger: Infinity War” ទើប​តែ​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ថា​ខ្លួន​បាន​ភ្ជាប់​ពាក្យ​ផ្លូវ​ការ​ហើយ​ជាមួយ​មិត្ត​ស្រី​ថ្មី Katherine Schawarzenegger ត្រូវ​ជា​កូន​ស្រី​បង្កើត​របស់​តារា​សម្ដែង​ជើង​ចាស់ Arnold Schawarzengger។

Chris Pratt
Chris Pratt និង​អតីត​ភរិយា Anna Faris

តាម​រយៈ​​បណ្ដាញ​សង្គម​នោះ Chris បាន​បង្ហោះ​រូប​​ថត​យ៉ាង​ស្និទ្ធស្នាល​រវាង​ខ្លួន​និង​គូ​ដណ្ដឹង ដោយ​និយាយ​ថា ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​នាង​ឆ្លើយ​ថា​យល់​ព្រម​និង​ពិត​ជា​​ចង់​រៀប​ការ​ជាមួយ​នាង​ខ្លាំង។ គូស​បញ្ជាក់​ថា Chris បាន​បែក​បាក់​ជាមួយ​អតីត​ភរិយា​តារា​សម្ដែង Anna Faris កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៧ ហើយ​ក៏​លែង​លះ​តាម​ផ្លូវ​ច្បាប់​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១៨។ ចំណែក​ឯ​ចំណង​ស្នេហ៍​ថ្មី​នេះ​ ចាប់​ផ្ដើម​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន​។

Chris និង​គូស្នេហ៍​ថ្មី Katherine Schawarzenegger

ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ​ចំពោះ​គូ​ស្នេហ៍​ថ្មី​មួយ​គូរ​នេះ?

ប្រភព៖ etonline   ប្រែ​សម្រួល៖ ធារ៉ូ