ឡានចាស់ ក៏ប្រែជាទំនើបបានដែរ ទិញឧបករណ៍នេះមកប្រើ​ភ្ជាប់ជាមួយទូរសព្ទ

  • 2019-01-15 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​កម្សាន្ត​អារម្មណ៍ Infotainment បាន​ក្លាយ​ជា​មុខងារ​សំខាន់​មួយ​បំពាក់​ក្នុង​រថយន្ត​ទំនើប​នា​ពេល​បច្ចុប្បន្ន​។ មាន​អេក្រង់​អាច​ចុច​បញ្ជា​បាន ភ្ជាប់​នៅ​ខាងមុខ Dashboard ងាយស្រួល​គ្រប់គ្រង​។ 

បច្ចេកវិទ្យា Infotainment កាន់​តែ​ទំនើប បាន​ក្លាយ​ជា​បញ្ហា​មួយ​ចំពោះ​រថយន្ត​ចាស់ៗ បើ​ចង់​ប្រើប្រាស់​។ 

SPH-10BT ជា​ឧបករណ៍​មួយ​របស់ Pioneer មិន​មាន​អេក្រង់​ចុច​បាន​ទេ ប៉ុន្តែ​ផ្តល់​កន្លែង​ភ្ជាប់​ស្មាតហ្វូន​តាម Bluetooth អាច​ឲ្យ​អ្នក​ប្រើ​ទូរសព្ទ​ជា​អេក្រង់​បញ្ជា​គ្រប់គ្រង​បាន ទាំង​ផ្តេក និង​បញ្ឈរ​។ ហើយ​រថយន្ត​ចាស់ៗ​មួយ​ចំនួន​អាច​ភ្ជាប់​ប្រើ​ឧបករណ៍​នោះ​បាន​។ 

វីដេអូ៖

SPH-10BT មាន​តម្លៃ​ប្រហែល ១៥០ដុល្លារ (បរទេស) នឹង​អាច​មាន​លើ​ទីផ្សារ​ខែ​កុម្ភៈ ឆ្នាំ​នេះ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Motor1   ប្រែ​សម្រួល៖ ប៊ុនធឿន