មិនធ្លាប់ឃើញពីមុន! ពីងពាងហោះពេញមេឃបង្កការភ្ញាក់ផ្អើលខ្លាំងនៅប្រេស៊ីល (មានវីដេអូ)

  • 2019-01-15 02:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ បង្ហាញ​ពី​សត្វ​ពីង​ពាង​រាប់​រយ​ក្បាល​កំពុង​ហោះ​ហើរ​ពេញ​ផ្ទៃ​មេឃ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។

យោង​តាម​ក្មេង​ប្រុស ១៤​ឆ្នាំ​ម្នាក់​ដែល​បាន​ថត​វីដេអូ​នេះ​ឲ្យ​ដឹង​ថា រូបគេ​មាន​ការ​ភ្ញាក់​ផ្អើល និង​ស្រឡាំងកាំង​ជា​ខ្លាំង​ក្រោយ​ឃើញ​ពីងពាង​ដ៏​ច្រើន​បែប​នេះ​ហោះ​ពេញ​មេឃ។ ចំណែក​ឯ​សារព័ត៌មាន​ news.com.au ឲ្យ​ដឹង​ថា វីដេអូ​នេះ​ត្រូវ​បាន​ថត​ក្នុង​ទីក្រុង Espirito Santo do Dourado។ ប្រជាជន​ក្នុង​តំបន់​និយាយថា វា​មើល​ទៅ​ហាក់​ដូចជា​ភ្លៀង​ពីងពាង​អ៊ីចឹង។ ​ទោះ​បី​ជា​វា​មើល​ទៅ​ហាក់​ដូច​ជា​ពីងពាង​ធ្លាក់​ពី​លើ​មេឃ ប៉ុន្តែ​តាម​ពិត​វា​កំពុង​វារ​នៅ​លើ​សំបុក​ដ៏​ធំ​នៅ​លើ​នោះ។

យ៉ាង​ណា​មិញ អ្នក​ជំនាញ​ឲ្យ​ដឹង​ថា វា​ជា​រឿង​ធម្មតា​សម្រាប់​តំបន់​នេះ​នៅ​ពេល​មាន​អាកាសធាតុ​ក្ដៅ ហើយ​សើម​ទើប​​ពីងពាង​អាច​ធ្វើ​សំបុក​ដ៏​ធំ​បែប​នេះ។ លើស​ពី​នេះ​ទៀត ពីងពាង​ទាំង​នោះ​មិន​មាន​គ្រោះ​ថ្នាក់​នោះ​ទេ ហើយ​ពិស​របស់​វា​ក៏​មិន​ប៉ះពាល់​ដល់​មនុស្ស​ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ theSundaily   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី