កែតម្រូវ​ជ្រុល​ មិន​បាច់ Undo ខាតពេល អាច​​បក​ទៅ​ឯកសារ​ជំនាន់​ចាស់​វិញ​ក៏​បាន​

  • 2019-01-17 22:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​សរសេរ​អត្ថបទ​ប្រាកដ​ជា​មាន​ការ​កែតម្រូវ ហើយ​បើ​ជ្រុល​ទៅ​ឡើង​វែង ចង់​ត្រលប់​ក្រោយ ប្រហែល​ប្រើ​វិធី​ទូទៅ​ចុច​យក​ជម្រើស Undo Typing ឬ Undo Edit ច្រើន​ដង​ទម្រាំ​ដល់​ចំណុច​ចង់​បាន​។ 

ប៉ុន្តែ​មាន​វិធី​ស្រួល​ជាង​នេះ កម្មវិធី​ភាគច្រើន​លើ Mac មាន​មុខងារ​ត្រលប់​ក្រោយ​ទៅ​ចំណុច​ណា​មួយ​បាន​។ 

ការ​ត្រលប់​ទៅ​ឯកសារ​ជំនាន់​ចាស់​លើ Mac

  • ត្រង់​ឯកសារ​ណា​មួយ ចុច​លើ File នៅ​ជ្រុង​ឆ្វេង​ខាង​លើ​អេក្រង់ Mac
  • ចុច​យក Revert To > Browse All Versions
  • ចុច​លើប៊ូតុងសញ្ញព្រួញក្បែរ​នឹង​ឯកសារ មើល​ជំនាន់​មួយៗ​តាម​ពេលវេលា ឬ ប្រើ Timeline ticker នៅ​ខាង​ស្តាំ ជ្រើសរើស​ជំនាន់​បាន​រក្សាទុក​តាម​ពេល​កំណត់​ណា​មួយ​
  • ចុច​លើ Restore

បើ​ចង់​ចម្លង​ទុក​ឯកសារ​ទើប​បាន​កែ​តម្រូវ ស្រួល​ប្រៀបធៀប​នឹង​ជំនាន់​ចាស់​អាច​ធ្វើ​បែប​នេះ​

  • ត្រង់​ឯកសារ​ណា​មួយ ចុច​យក File នៅ​ជ្រុង​ឆ្វេង​ខាងលើ​អេក្រង់ 
  • ចុច​យក Revert To > Browse All Versions
  • ចុច​លើប៊ូតុងសញ្ញព្រួញក្បែរ​នឹង​ឯកសារ មើល​ជំនាន់​មួយៗ​តាម​ពេលវេលា ឬ ប្រើ Timeline ticker នៅ​ខាងស្តាំ ជ្រើសរើស​ជំនាន់​បាន​រក្សាទុក​តាម​ពេល​កំណត់​ណា​មួយ​
  • ចុច​លើ Option Key ឲ្យ​ជាប់ > ចុច​យក Restore a Copy

បើ​អ្នក​ប្រើ Time Machine អាច​ស្វែងរក​ឯកសារ​ជំនាន់​ចាស់​បាន ទោះ​កម្មវិធី​គ្មាន​មុខងារ Revert To ក៏​ដោយ​។

  • បើក​ផ្ទាំង Finder  ចុច​យក​ឯកសារ​ណា​មួយ​ចង់​ត្រលប់​ទៅ​ជំនាន់​ចាស់​
  • ចុច​យក Time Machine បង្ហាញ​ក្នុង Menu bar
  • ចុច​លើប៊ូតុងសញ្ញព្រួញក្បែរ​នឹង​ឯកសារ មើល​ជំនាន់​មួយៗ​តាម​ពេលវេលា ឬ ប្រើ Timeline ticker នៅ​ខាងស្តាំ ជ្រើសរើស​ជំនាន់​បាន​រក្សាទុក​តាម​ពេល​កំណត់​ណា​មួយ​
  • ចុច​យក Restore

ចំពោះ​ឯកសារ​ត្រលប់​ទៅ​ជំនាន់​ចាស់​ពី Time Machine ប្រព័ន្ធ​នឹង​រក្សាទុក​ទៅ​កាន់​ទីតាំង​ដើម ហើយ​បើ​មាន​ឯកសារ​ទើប​បាន​កែប្រែ​ដូចគ្នា​នៅ​ទីនោះ នឹង​មាន​ផ្ទាំង​បង្ហាញ​អាច​ជ្រើសរើស​រក្សាទុក​ជំនាន់​ទាំង​ពីរ​បាន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ imore   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី