Man Uttd អាច​ពិចារណា​លក់ Fellaini ចេញ ព្រោះ​មិន​សូវ​ប្រើ​និង​មាន​បៀវត្សរ៍​ខ្ពស់

  • 2019-01-16 02:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្លឹប Manchester United ប្រហែល​អាច​ពិចារណា​​ទទួល​សំណើ​សម្រាប់​ក្លឹប​ណា​ចង់​បាន​ Marouane Fellaini ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​នេះ។

AC Milan, Porto, ក្លឹប​នៅ​ប្រទេស​ចិន​និង​ទួរគី​សុទ្ធ​តែ​​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ Fellaini ប៉ុន្តែ​មិន​ទាន់​ដាក់​តម្លៃ​មក​នៅ​ឡើយ​ទេ។ ក្នុង​ក្លឹប Man Utd កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​ក៏​មាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ផង​ដែរ​ ក្រោយ​ពង្រីក​កុងត្រា​ថ្មី​កាល​ពី​ឆ្នាំ​មុន​ពោល​បាន​១០​ម៉ឺន​ផោន​ក្នុង​សប្ដាហ៍។

ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ត្រូវ​បាន​អតីត​អ្នក​ចាត់​ការ Jose Mourinho  ប្រើប្រាស់​​ជា​រឿយ​ៗ​ពេល​ដែល​លោក​ចង់​កែប្រែ​ការ​ប្រកួត។ ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ole Gunnar Solskjaer ដោយ​មាន​ការ​ប្រែប្រួល​ក្រុម​ច្រើន កន្លែង​លេង​សម្រាប់ Fellaini ដូច​មិន​មាន​សោះ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ