ទីបំផុត! ចិនបណ្ដុះរុក្ខជាតិដំបូងគេបង្អស់នៅឋានព្រះចន្ទបានយ៉ាងជោគជ័យ

  • 2019-01-16 02:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រាប់​កប្បាស​ដែល​បាន​នាំ​យក​ទៅ​កាន់​ឋាន​ព្រះចន្ទ​ដោយ​យាន​អវកាស​ចិន បាន​ដុះ​ពន្លក​ហើយ​ដែល​ជា​រុក្ខជាតិ​ដំបូង​បង្អស់​ដុះ​នៅ​លំហ​អាកាស។

យោង​តាម​រដ្ឋាភិបាល​ចិន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​ចិន បាន​បញ្ចេញ​រូបភាព​ពី​យាន​អវកាស​ដែល​បង្ហាញ​ថា​រុក្ខជាតិ​តូច​មួយ​បាន​ដុះ​ចេញ​ហើយ​នៅ​ក្នុង​ធុង​មួយ​នៃ​យាន។ នៅ​ក្នុង​ការ​ពិសោធន៍​រយៈ​ពេល ១០០​ថ្ងៃ យាន​អវកាស​ចិន​បាន​នាំ​យក​ធុង​បិត​ជិត​ជាមួយ​ដី និង​គ្រាប់​រុក្ខជាតិ​ផ្សេង​ៗ​ដើម្បី​សាក​ល្បង​ដាំ​វា​នៅ​ឋាន​ព្រះ​ចន្ទ។ ប្រសិន​បើ​ការ​ពិសោធន៍​នេះ ទទួល​បាន​ជោគជ័យ​មាន​ន័យ​ថា​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​ផលិត​អាហារ​សម្រាប់​អវកាសយានិក​ដោយ​មិន​ចាំ​បាច់​ត្រូវ​ត្រលប់​មក​យក​ពី​ភព​ផែន​ដី​យើង​វិញ​នោះ​ទេ។

គួរ​ឲ្យ​ដឹង​ថា ចិន​បាន​ចុះ​ចត​យាន​អវកាស​ដំបូង​បង្អស់​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃ​ទី ៣​ខែ​មករា​នេះ​ក្រោម​បេសកកម្ម​ឈ្មោះ Chang'e 4 ដែល​រួម​មាន​ការ​ពិសោធន៍​វិទ្យុប្រេកង់ទាប, រុករក​ប្រភពទឹក និង​ការ​បណ្ដុះ​រុក្ខជាតិ​នៅ​ក្នុង​បរិយាកាស​ដែល​មាន​សម្ពាធ​ទាប៕

ចុចអាន ៖

ប្រភព៖ Independent   ប្រែសម្រួល ៖ រ័ត្ន