អគារមន្ទីរពេទ្យមួយនៅចិន រងការរិះគន់ដូចព្យុះដោយសាររូបរាងដូចបង្គន់

  • 2019-01-13 05:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ចិន កំពុង​ត្រូវ​បាន​គេ​រិះ​គន់​ដូច​ព្យុះ​ដោយ​សារ​រូប​រាង​របស់​វា​មើល​ទៅ​ហាក់​ដូច​ជា​ចាន​បង្គន់។

យោង​តាម Yahoo ឲ្យ​ដឹង​ថា​សំណង់​អគារ​ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី ១៨៧ ៥០០​ម៉ែត្រ​ការ៉េ​នេះ គឺ​ជា​មន្ទីរពេទ្យ​អន្ដរជាតិ Guangxi Zhuang។ អគារ​នេះ ត្រូវ​បាន​ចែក​ជា​ពីរ​ផ្នែក​សំខាន់​ដោយ​អគារ​ខ្ពស់​នៅ​ពី​ក្រោយ គឺ​ជា​កន្លែង​សម្រាប់​អ្នក​ជំងឺ​ស្នាក់​នៅ ចំណែក​ឯ​អគារ​តូច​ៗ​នៅ​ពី​ក្រោម​ដែល​មើល​ទៅ​ដូច​ជា​ចាន​បង្គន់​នោះ គឺ​នាយកដ្ឋាន​របស់​មន្ទីរពេទ្យ​តាម​ផ្នែក​នីមួយ​ៗ។

យ៉ាង​ណា​មិញ ការ​រចនា​ដូច​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ជំងឺ​ដើម្បី​មក​ផ្នែក​ណា​មួយ​របស់​មន្ទីរ​ពេទ្យ​ដោយ​មិន​ចាំ​បាច់​បាំង​ឆត្រ​នៅ​ពេល​មេឃ​ភ្លៀង​ម្ដង​ៗ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន