កំពុងសង្ស័យថាមានកូនជាមួយគ្នាផង Cecilia Cheung និង ទិន ហ្វី រឹតបង្ហាញភាពស្និទ្ធស្នាលគ្នាកាន់តែខ្លាំង

  • 2019-01-16 03:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 39

ចន្លោះមិនឃើញ

តារា​សម្ដែង Cecilia Cheung បច្ចុប្បន្ន​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​សារព័ត៌មាន​ជា​ច្រើន​ក្នុង​ទីក្រុង​ហុងកុង ជាមួយ​នឹង​ពាក្យ​ចចាម​អារ៉ាម​ជុំវិញ​កំណើត​កូន​ទី ៣​របស់​នាង។

អ្នក​គាំទ្រ​ជា​ច្រើន​នៅ​តែ​មាន​ចម្ងល់ មិន​អស់​ចិត្ត​ថា តើ​កូន​ក្រោយ​របស់​នាង​នេះ ឪពុក​របស់​គេ​ជា​នរណា​ឲ្យ​ពិត​ប្រាកដ? ជាមួយ​គ្នា​នោះ​ដែរ ថ្មី​ៗ​នេះ មាន​ការ​ដាក់​សង្ស័យ​ថា អតីត​តារា​សម្ដែង Stephen Chow (ទិន ហ្វី) គឺ​ជា​ឪពុក​ពិត​ប្រាកដ​របស់​កូន​មួយ​នេះ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន Cecilia Cheung ក៏​បាន​ចេញ​មុខ​បដិសេធ។

បើ​តាម​សារព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ តារា​សម្ដែង Cecilia Cheung និង Stephen Chow បាន​សហការ​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី។ អំឡុង​ពេល​ជួប​គ្នា​នោះ ទោះ​បី​ជា​ព័ត៌មាន​ថា​ពួកគេ​កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​នឹង​គ្នា​ក្ដី ប៉ុន្តែ​តារា​ល្បី​ទាំង​២​រូប​នេះ ​ហាក់​​មិន​ខ្វល់ តែ​បែរ​រឹត​តែ​ស្និទ្ធស្នាល​​ បង្ហាញពីចំណងមិត្តភាពរបស់ពួកគេទៅកាន់មហាជន​កាន់​តែ​ខ្លាំង៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា