ចេញ​កាលបរិច្ឆេទ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​របស់ Sony រំពឹង​ជាថ្ងៃបង្ហាញខ្លួន Xperia XZ4

  • 2019-01-16 12:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

យោង​តាម​ការ​បញ្ជាក់​ពី Xperia Blog បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​ប្រទេស​ជប៉ុន​នឹង​បើក​ប្រារព្ធ​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ផលិតផល​ថ្មីនា​ថ្ងៃ​ទី ២៥ ​កុម្ភៈ ក្នុង​ពិព័រណ៍ MWC 2019។ ​អំឡុង​ថ្ងៃ​នោះ​ដែរ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណថា Sony នឹង​ពាំនាំ​នូវ​ការ​ចេញ​ផ្សាយ​ស្មាតហ្វូន​កំពូល​ប្រចាំ​ឆ្នាំ Xperia XZ4 ដែល​រង​ចចាមអារ៉ាម​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ។

ក្រុមហ៊ុន Sony បាន​ចេញ​លិខិត​អញ្ជើញ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​របស់​រុស្ស៊ី​ និង​អ៊ីតាលី ប៉ុន្តែ​ក្នុង​លិខិត​មិន​មាន​ការ​បង្ហើប​លម្អិតណា​មួយ​ជុំវិញ​ផលិតផល​ថ្មីរបស់ខ្លួនឡើយ។ ដំណឹង​ល្ហិចល្ហៀង​កន្លង​ទៅ​ទាក់ទិន​នឹង XZ4 មាន​ការ​ជឿជាក់​ថា​នឹង​បំពាក់​អេក្រង់ ៦,៥ អ៊ីញ មាត្រដ្ឋាន ២១:៩ អម​កាមេរ៉ា​ក្រោយ​ ៣ គ្រាប់ ជាមួយ​បន្ទះ​ឈីប Snapdragon 855 ជំនាន់​ក្រោយ​បង្អស់​ពី Qualcomm គួប​ផ្សំ​អង្គ​ផ្ទុក 256GB ថាមពល​ថ្ម ៣ ៩០០mAh និង​ដំណើរការ​លើ​ប្រព័ន្ធ Android 9 Pie។

ក្រៅ​ពី​នេះ​ Sony ក៏​អាច​ជា​មាន​ម៉ូឌែល​ធុន​កណ្តាល Xperia L3, Xperia XA3 និង Xperia XA3 Ultra ​គ្រោង​ដើរ​តួ​បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃ​តែ​មួយ​ផង​ដែរ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា