បើ​ខ្វះរបស់​សំខាន់ទាំង ១០​ នេះដាច់ខាត​ Kris Wu មិនអាចរស់បាន​ឡើយ

  • 2019-01-17 04:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ផលិតកម្ម​ SM ក៏​ដូចជា​ EXO ហើយ​ Kris ក៏​បាន​វិវត្តខ្លួន​ក្លាយជា​តារា​ទោល​នៅ​ក្នុង​ប្រទេស​ចិន​វិញ​ ក្នុង​នាម​ជា​តារា​ចម្រៀង​ និង​សម្ដែង។

អំឡុង​ពេល​ផ្ដល់​បទ​សម្ភាស​ជាមួយ​នឹង​ GQ តារា​ប្រុស​រូបនេះ​បាន​ទម្លាយ​ការ​ពិត​ជា​ច្រើន​ ដែល​សុទ្ធ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​មិនធ្លាប់​បាន​ដឹង។ ជាក់ស្ដែង​ពេល​នោះ​​តារា​ប្រុស​កើត​ឆ្នាំ ១៩៩០​នេះ​ បាន​បង្ហើប​ពី​របស់​ ១០​យ៉ាង​ដែល​លោក​មិន​អាច​រស់​នៅ​ដោយ​គ្មាន​វា​បាន។ តើ​មាន​អ្វី​ខ្លះ? មក​ដឹង​ដូច​តទៅ៖

១. ចង្កឹះ

លោក​ញ៉ាំ​អាហារ​បាន​ច្រើនណាស់​ ពេល​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រើ​ចង្កឹះ ដូចនេះ​វា​ជា​របស់​ម្យ៉ាង​ដែល​លោក​ចូល​ចិត្ត។

២. ខោក្នុងម៉ាក​ Supreme Boxer

Kris ថា​លោក​ចូល​ចិត្ត​វា​បំផុត ព្រោះ​ពេល​ស្លៀក វា​ផ្ដល់ផាសុកភាព ផ្ដល់​អារម្មណ៍​ល្អ​ ម្យ៉ាង​វា​ក៏​ជា​ម៉ូដកាលីបដែរ។

៣. ខ្សែ​ក​បន្តោងរូបតោ

Kris ចាត់ទុក​វា​របស់​សំខាន់​មួយ​ដែរ ព្រោះ​ថា​ខ្សែក​មួយ​ខ្សែ​នេះ​មាន​តែ​មួយ​គត់​នៅលើ​លោកដែល​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ចិន​ពិតៗ និង​ច្នៃ​ឡើង​ក្នុង​ប្រទេស​ចិន។

៤. នាឡិកាដៃ (ម៉ាក​ Bvlgari)

Kris Wu និង​នាឡិកា​ដៃ​នេះ​នៅ​ជាមួយ​គ្នា​រយៈពេល​យូរ​មក​ហើយ។ គ្រប់​ពេល​ទៅណា​មក​ណា Kris តែង​ពាក់វា​ជានិច្ច។

៥. កាស

ជា​របស់​ដែល​ Kris ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​តែ​មាន​ ពិសេស​ខណៈ​ខ្លួន​ជា​តារា​ម្នាក់ដែរ។

៦. MacBook

ជា​រឿង​ងាយ​ស្រួល​ថែម​មួយ​កម្រិត​ នៅពេល​លោក​មាន​ MacBook​ ក្នុង​ដៃ។ សំខាន់​លោក​អាច​ធ្វើ​បទ​ចម្រៀង​បាន​ដោយងាយ​ស្រួល​គ្រប់ពេល​វេលា។

៧. ម៉ាស់

នៅក្នុង​ប្រទេស​ចិន​ ម៉ាស់​ពិត​ជា​ពេញ​និយម​បំផុត។ សម្រាប់​លោក​វា​សំខាន់​ណាស់​ ដោយសារ​ពេល​លោក​ចង់​លាក់​មុខ​ពី​សាធារណជន​ លោក​អាច​ពាក់​វា។ Kris ថា​ ប្រមាណ​ ៩០​ភាគរយ​នៃ​តារា​ចិន សុទ្ធ​តែ​មាន​ម៉ាស​គ្រប់គ្នា ដើម្បី​គេច​មុខ​ពី​មហាជន​ពេល​ចេញ​ក្រៅ​ជា​លក្ខណៈឯកជន​ម្ដងៗ។

៨. វ៉ែនតា

លោក​ចូល​ចិត្ត​ពាក់​វ៉ែនតា ដែល​រំលេច​ពណ៌​ស្រាលតិចៗ មើល​ទៅ​វា​បង្កើន​ភាព​ទាក់ទាញ​ថែម​មួយ​កម្រិត។

៩. កាបូប

វា​ជា​របស់​ដែល​ Kris តែង​យក​ជាប់​ខ្លួន​ និង​មិនអាច​ខ្វះបាន​ ព្រោះ​លោក​អាច​ទុក​ទូរសព្ទ​ កាស និង​វត្ថុសំខាន់​ផ្សេង​ទៀត។ វា​ក៏​រាប់​បញ្ចូល​ថា​ជា​ស្ទីល​ប្រចាំ​ខ្លួន​ដែរ ស្ពាយកាបូប​នេះ​ចេញ​ក្រៅម្ដងៗ។

១០. ផ្លិត

នៅ​លើ​ផ្លិត​នោះ​ ម្ខាង​មាន​ឈ្មោះ​ជា​ភាសាចិន​របស់​ Kris ហើយម្ខាង​ទៀត​មាន​ឈ្មោះ​ក្រុមអ្នកគាំទ្រ ព្រមទាំង​ចំណងជើង​បទ​ចម្រៀង​មួយ​ក្នុង​អាល់ប៊ុម​ទោល ដែល​មាន​ន័យ​ថា​ កុំ​វាយតម្លៃ​មនុស្ស​នៅពេល​ឃើញ​ជា​លើក​ដំបូង។ ផ្លិត​នេះ​ដែរ​គឺជា​កាដូ​ពី​អ្នក​គាំទ្រ៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី