Mourinho៖ Chelsea ជា​អ្នក​លក់ Salah មិនមែន​ខ្ញុំ​ទេ

  • 2019-01-18 02:56:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​លើក​ឡើង​ថា ការ​លក់​ខ្សែ​ប្រយុទ្ធ​ Mohamed Salah គឺ​ជា​ការ​សម្រេច​ចិត្ត​​របស់​តោខៀវ Chelsea មិនមែន​លោក​ទេ។

Salah បាន​ចូលរួម​ជាមួយ Chelsea ក្នុង​តម្លៃ​១១​លាន​ផោន​ពី​ក្លឹប Basel កាល​ពី​ខែ មករា ឆ្នាំ ២០១៤ បន្ទាប់​ពី​គេ​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ពីរ​ប្រកួត​នៅ  Champions League ទល់​នឹង Chelsea។ ប៉ុន្តែ​នៅ Stamford Bridge គេ​បង្ហាញ​ខ្លួន​បាន​១៩​ប្រកួត​ប៉ុណ្ណោះ មុន​ពេល​ខ្ចី​ជើង​ទៅ Fiorentina និង Roma។ បន្ទាប់​មក​ក្លាយ​ជា​កីឡាករ​ពេញ​សិទ្ធិ​របស់ Roma។

ចាប់​តាំង​ពី​មក​ដល់ Liverpool ក្នុង​តម្លៃ​ខ្លួន​៣៤​លាន​ផោន​កាល​ពី​ខែ មិថុនា ឆ្នាំ ២០១៧ Salah បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​​ម្នាក់ និង​ជួយ​ក្លឹប​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។ រឿងរ៉ាង​កាល Salah នៅ Chelsea លោក Jose បាន​និយាយ​ថា៖ “ពេល​ដែល​ក្លឹប​សម្រេច​ចិត្ត​លក់​គេ គឺ​មិនមែន​ខ្ញុំ​ជា​អ្នក​សម្រេច​ទេ។ ខ្ញុំ​បាន​ទិញ​គេ ខ្ញុំ​មិន​បាន​លក់​គេ​ទេ ហើយ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​គឺ​ល្អ”៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ