Huawei Mate20 Pro វ៉ា​ដាច់ iPhone Xs Max ឡើង​ឈរ​តំណែង​ជើង​ខ្លាំង​ខាង​ថត​រូប

  • 2019-01-20 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark ដែល​ជា​​ប្រភព​​ល្បី​ឈ្មោះ​មួយ​លើ​ការ​វាយ​តម្លៃ​​គុណភាព​រូបភាព​ និង​​ការ​ធ្វើ​ចំណាត់​ថ្នាក់​លើ​កាមេរ៉ា​ទូរសព្ទ, ម៉ាស៊ីន​ថត បាន​​​បញ្ចេញ​របាយការណ៍​ថ្មី​បន្ទាប់​ពី​ឆ្លង​កាត់​ការ​តេស្ត​រួច​មក ក៏​ជ្រើស​រើស​យក Huawei Mate 20 Proជា​ជើង​ខ្លាំង​ខាង​ផ្នែក​ថត​រូប​ និង​លេខ ២ បាន​ទៅ​លើ P20 Pro ដោយ​ឡើង​​ជំនួស​តំណែង iPhone Xs Max ។

​​បន្ទាប់​ពី​ DxOMark បាន​តេស្ត​រួច​គេ​បាន​កំណត់​ពិន្ទុ​ ដែល​បាន​ពី​ការ​វាយ​តម្លៃ​តាម​ផ្នែក​និមួយៗ​លើ​កាមេរ៉ា Mate20 Pro ទទួល​បាន​ពិន្ទុ​សរុប​រហូត​ដល់ ១០៩ ស្មើ​គ្នា​ជាមួយ​នឹង P20 Pro ខណៈ​ដែល iPhone XS Max ចុះ​មក​នៅ​ត្រឹម​លេខ ៣ គឺ ១០៥ ពិន្ទុ។ DxOMark បាន​សរសើរ​ Mate20 Pro ថា​ជា​​ស្មាតហ្វូន​ដែល​មាន​បំពាក់​កាមេរ៉ា​សមត្ថភាព​ខ្លាំង​លើស​គេ។

​ដោយ DxOMark ធ្វើការ​បំបែក​ពិន្ទុ​ដោយ​កំណត់​លើ​កម្រិត​ផ្សេងៗ​គឺ រួប​ថត​សន្លឹក ​Mate 20Proបាន ១១៤ ពិន្ទុ ឯ​៩៧ ពិន្ទុ​លើ​វីដេអូ។ តាម​ពី​ក្រោយ​ដោយ P20 Pro លើ​មុខងារ Bokeh បាន ៦០ ពិន្ទុ ឯ​ពិន្ទុ​លើ​វីដេអូ​បាន ៩៨ ​ពិន្ទុ។

​កាល​ពី​ចុង​ឆ្នាំ ២០១៨ យោង​តាម​ការ​វាយ​តម្លៃ​ចុង​ក្រោយ​បង្អស់​ចេញ​ពី DxOMark បាន​កំណត់​ថា iPhone XR ជា​ស្មាតហ្វូន​ដែល​ប្រើប្រាស់​កាមេរ៉ា​មួយ​គ្រាប់​ឈរ​ចំណាត់​ថ្នាក់​ទី ១ ​មាន​ ១០៣ ពិន្ទុ​សម្រាប់​ការ​ថត​រូប​សន្លឹក​និង ៩៦ ពិន្ទុ​សម្រាប់​ការ​ថត​វីដេអូ សរុប​បាន ១០១ ពិន្ទុ ។

iPhone XR សេរ៊ី​ឆ្នាំ ២០១៨ ខ្លាំង​ត្រង់ថា មាន​កាមេរ៉ា​តែ​មួយ​គ្រាប់ តែ​​ការ​ថត Portrait Mode មិន​ចាញ់​ប្រភេទ​ម៉ូឌែល​កាមេរ៉ា​ភ្លោះ ជាមួយ​ការ​ផលិត​រូបភាព​បាន​ច្បាស់​ល្អ ដោយ​មាន​កម្រិត Dynamic Range ធ្វើ​បាន​ប្រសើរ អម​តុល្យភាព​សាច់​រូប​ក៏​ខ្លាំង បន្សំ​ប្រព័ន្ធ Autofocus ច្បាស់​មួយ​នឹង​មួយ។

ដោយ​ឡែក iPhone XS Max កាមេរ៉ា ២ គ្រាប់​នេះ​វិញ​នៅ​តែ​ធ្វើ​បាន​ល្អ ក៏​ប៉ុន្តែ​ចំណុច​ខ្សោយ​គឺ​ទាក់ទង​នឹង​កម្រិត​ព្រាល លាយ​ឡំ​នឹង​គ្រាប់ Noise ពេល​ថត​នៅ​ទីតាំង Indoor ឬ​ទីតាំង​ខ្សោយ​ពន្លឺ។ សម្រាប់​ការ​ថត​វីដេអូ អាច​ទប់​លំនឹង​ និង​ផ្តោត​ចំ​គោលដៅ​បាន​រហ័ស​ ល្អ​អាច​ទទួល​យក​បាន៕

មើលពីរូបភាពខ្លះៗដែល DxOMark ​ធ្វើ​ការ​វាយ​តម្លៃ ៖

អានបន្ត៖

ប្រភព៖ PhoneArena | dxomark   ប្រែ​សម្រួល៖ រក្សា