ពិតជាត្រូវការ Webcam កម្រិតដល់ទៅ 4K?
- 2019-01-21 08:03:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាត្រូវការ Webcam កម្រិតដល់ទៅ 4K?
ចន្លោះមិនឃើញ
Webcam កម្រិត 4K មានលើទីផ្សារហើយ ប៉ុន្តែប្រហែលភាគច្រើនមិនមានតម្រូវការប្រើដល់ថ្នាក់នោះទេ។ បើប្រើត្រឹម Skype call ឬ ថតបង្ហាញលើអ៊ីនធឺណិត (Streaming online) កម្រិត 1080p គួរតែគ្រប់គ្រាន់។
បើមានគម្រោងថតដល់កម្រិត 4K មិនថា Streaming online ឬថតទុកបង្ហោះពេលក្រោយ Webcam 4K មានចំណុចល្អ ដោយ Resolution ខ្ពស់អាចតម្រឹមទិដ្ឋភាពត្រង់តំបន់ណាមួយមិនបាត់បង់ភាពលម្អិត។
Webcam 1080p មានកម្រិត Resolution ទាបតម្លៃសមរម្យ ខណៈ Webcam 4K មានកម្រិត Resolution ខ្ពស់ មានតម្លៃថ្លៃគួរសម និងធ្ងន់ជាង ដោយបំពាក់ Sensor ធំមានសមត្ថភាពខ្ពស់។
វីដេអូ៖
បើសម្រេចចិត្តលើ Webcam 4K អាចពិចារណា Logitech BRIO 4K បានដោយមានមុខងារ Windows Hello, ថតវីដេអូកម្រិត 4K ល្បឿន 30 Frames ក្នុងមួយវិនាទី, ថតវីដេអូកម្រិត 1080p ល្បឿន 30 Frames ក្នុងមួយវិនាទី, ថតវីដេអូកម្រិត 720p ល្បឿន 90 Frames ក្នុងមួយវិនាទី ព្រមទាំងមានមុខងារ HDR ជួយផ្តល់ពណ៌បានត្រឹមត្រូវ។
បើសម្រេចចិត្តយក Webcam 1080p អាចពិចារណា Logitech C930 អាចថតបានមុំទិដ្ឋភាព ៩០ដឺក្រេ និងប្រើទម្រង់ H.264 វីដេអូច្បាស់ល្អមានទំហំតូច៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ