រកឃើញសាលាទាំង ១២ ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកកុមារតូយ៉ូតាកម្ពុជា២០១៨
- 2019-01-20 06:15:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញសាលាទាំង ១២ ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកកុមារតូយ៉ូតាកម្ពុជា២០១៨
ចន្លោះមិនឃើញ
ឆ្លងកាត់ការប្រកួតជម្រុះចំនួន ២ថ្ងៃកាលពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ ២០១៩ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ ជ្រើសរើសជើងឯកកុមារតូយ៉ូតាកម្ពុជា២០១៨ នៅសាលា AUPP បានរកឃើញក្រុមបាល់ទាត់មកពីសាលាចំនួន ១២ ហើយ ដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងពោរពេញដោយភាពសប្បាយរីករាយរបស់សាលាចំនួន ២៤ បានធ្វើការប្រកួត ដោយបែងចែកជា ៤ ពូល។ ពូលនីមួយធ្វើការប្រកួតសន្សំពិន្ទុ ដោយក្រុមឈ្នះទទួលបាន ៣ ស្មើទទួលបាន ១ អ្នកចាញ់០ពិន្ទុ។
ក្នុងឱកាសប្រកួតនោះដែរលោក Taiichiro Saito នាយកគ្រប់គ្រងអង្គការ Global Football Soriya បានបង្ហាញការអរគុណដល់ក្រុមសាលា ដែលបានចូលរួម។ លោករំពឹងថា ព្រឹត្តិការណ៍នេះ នឹងធ្វើអាចធ្វើឲ្យកុមារកម្ពុជាស្រលាញ់កីឡា។ ក្នុងការប្រកួតនោះដែរ ទោះបីមានការប្រកួតប្រជែងមែន កីឡាករគ្រប់រូបត្រូវតែគោរពដៃគូ ពិសេសគឺដើម្បីសប្បាយៗទាំងអស់គ្នា។
លទ្ធផលសាលាដែលបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រមាន៖ សម្រាប់ម្សិលមិញមាន៖ ឫស្សីកែវ, សាលា AIS, សាលា Westline, ទួលស្វាយព្រៃ, សាលាចតុមុខ និង សាលា Janesana។
សម្រាប់៦ ក្រុមដែលបានឡើងទៅថ្ងៃនេះមាន ៖ ព្រែកព្នៅ, សាលា មជ្ឈមណ្ឌល AI, សាលាព្រះនរោត្តម, សាលាទួលស្លែង សាលាសំពៅមាស និងសាលា Northline ៕