លក់ iPhone បាន​តិច​ រោងចក្រ​ផ្គត់​ផ្គង់ iPhone បញ្ឈប់​បុគ្គលិក ៥០០០០ នាក់

  • 2019-01-20 06:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​របាយការណ​ថ្មី​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ផ្គត់​ផ្គង់ iPhone ដ៏​ធំ​មួយ​បាន​សម្រេច​បញ្ឈប់​បុគ្គលិក​ក្នុង​ចំនួន​ដ៏​ច្រើន​ជាង ៥០០០០ នាក់​តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១៨។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មូលហេតុ​ធំ​ដែល​ឲ្យ Foxconn កាត់​បន្ថយ​ចំនួន​បុគ្គលិក​​ក្នុង​ចំនួន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ ព្រោះ​តែ​ការ​បញ្ជាទិញ និង​ការ​លក់​ iPhone របស់​ក្រុមហ៊ុន Apple មាន​ការ​ធ្លាក់​ចុះ​នា​ឆ្នាំ​កន្លង​ទៅ។

​ជាង​នេះ​ទៀត មិន​មែន​តែ​ក្រុម​ហ៊ុន Foxconn នោះ​ទេ​ដែល​ធ្វើការ​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ដ៏​ច្រើន នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន Pegatron ​ជា​ក្រុមហ៊ុន​ដៃ​គូ​ធំ​ទីពីរ​របស់ Apple ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ក្នុង​ចំនួន​ច្រើន​ផង​ដែរ ដោយ​ក្នុង​ចំណោម​បុគ្គលិក​កំពុង​បម្រើការ​ប្រមាណ​ជា ២០ ម៉ឺន​នាក់ ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​មួយ​ខែៗ​រាប់ពាន់នាក់ រហូត​ដល់​ចំនួន​ឡើង​ដល់​ប្រមាណ​ជា​ ១០ ម៉ឺន​នាក់​។

​លើស​ពី​នេះ​ទៀត ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក បាន​ធ្វើឲ្យ​រោង​ចក្រ​ដៃគូ​របស់ Apple ចំនួន ១២ ទៀត និង​ក្រុមហ៊ុន​ធំៗ​ដែល​រកស៊ី​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​បាន​ថយ​ចុះ​បរិមាណ​ការ​លក់​ផលិត​បច្ចេកវិទ្យា និង​កាត់​បន្ថយ​សង្វាក់​ជា​ច្រើន​ដូច​គ្នា​ផង​ដែរ៕

អានបន្ត៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រក្សា