យក iPhone XS ថត​រឿង​ខ្លី ឡូយ​ខ្លាំង​កាមេរ៉ា​ធំ​ល្មមៗ​សុំ​ខ្មាស!

  • 2019-01-21 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​លើ​គណនី​ផ្លូវការ​របស់ Appleថ្មីៗ​នេះ​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​និយាយ​អំពី​ដំណើររឿង​របស់​និស្សិត​ម្នាក់​ដែល​ខិត​ខំ​រហូត​ជាប់​អាហារូបករណ៍​ពេញ​ថ្លៃ​របស់​សាកលវិទ្យាល័យ NCAA Division I university នៅ​សហរដ្ឋ​អាមេរិក​ដោយ​យក​ស្មាតហ្វូន iPhone XS ​មក​ថត​ចេញ​ជា​ឃ្លីប​ខ្លី​នោះ។

ប្លង់មួយនៅក្នុងវីដេអូ

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឧបករណ៍​ដែល​យក​ទៅ​ថត​មាន​ដូច​ជា iPhone XS ​ឧបករណ៍​ទប់​លំនឹង DJI Osmo Mobile 2 ជាមួយ​នឹង​កម្មវិធី​កាត់​ត​វីដេអូ the FiLMiC Pro app។

iPhone XS

វីដេអូ​រយៈពេល​ជាង ៣ នាទី​នោះ​បាន​បញ្ចូល​ប្លង់​ជា​ច្រើន​ដូច​ជា ប្លង់​ថត​ក្នុង​ទឹក ​លើ​ឆ្នេរ​ខ្សាច់ ថត​ទេសភាព Wide angle និង​ប្លង់​ពេញ​រូប​តួអង្គ ឃើញ​ថា iPhone XS នោះ​អាច​ធ្វើ​បាន​យ៉ាង​ល្អ ​បូក​រួម​ជាមួយ​បច្ចេកទេស​កាត់​ត​ផង​នោះ ធ្វើ​ឲ្យ​គុណភាព​វីដេអូ​ចេញ​មក​អាច​ទទួល​យក​បាន​មិន​ចាញ់​កាមេរ៉ា​ធំៗ​ប៉ុន្មាន​នោះ​ទេ។

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានបន្ត៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ រក្សា