Microsoft ប្រាប់​ឲ្យ​គ្រប់​គ្នា​ដូរ​ប្រើ Android និង iPhone ខណៈ​ត្រៀម​សម្លាប់​ Windows Phone

  • 2019-01-21 02:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft នឹង​បញ្ចប់​ការ​​ផ្ដល់​សេវាកម្ម​ Support លើ​ Windows Phone ចាប់​ពី​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០១៩ ​នេះ​ត​ទៅ ដោយ​បាន​ប្រាប់​​ដល់​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់​ Windows Phone ឲ្យ​ប្ដូរ​ប្រើ iPhone ឬ​ស្មាតហ្វូន​ Android ជំនួស​វិញ។

គួរ​ដឹង​ថា​ Windows Phone ធ្លាប់​ត្រូវ​បាន​ Microsoft ចាត់​ទុក​ថា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ ដែល​អាច​ផ្ដួល​ iPhone, BlackBerry និង​ស្មាតហ្វូន​ Galaxy របស់​ Samsung បាន។ Microsoft ក៏​បាន​​ចំណាយ​ទឹក​ប្រាក់​ ៧,៦ ពាន់​លាន​ដុល្លារ ទិញ​យក​​ក្រុមហ៊ុន​ Nokia ដើម្បី​អាច​ផលិត​ Windows Phone បាន​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​គម្រោង​ការ​នេះ​មិន​ទទួល​បាន​ជោគជ័យ​​ជា​ដំ​កំភួន​ឡើយ។

​​​​មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ Windows Phone របស់​ Microsoft បរាជ័យ។ ហេតុផល​ចម្បង​គឺ​មិន​មាន​​កម្មវិធី​ច្រើន​គ្រប់​គ្រាន់ ជា​ពិសេស​កម្មវិធី​ដែល​ល្បី​លើ iPhone និង Android៕​

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង