ធ្វើចឹងបានទៀត! ឃើញវីដេអូនេះហើយ ទើបដឹងថាពលរដ្ឋខ្មែរមួយចំនួនតូច ក្លាហានបំផុត
- 2019-01-21 02:18:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើចឹងបានទៀត! ឃើញវីដេអូនេះហើយ ទើបដឹងថាពលរដ្ឋខ្មែរមួយចំនួនតូច ក្លាហានបំផុត
ចន្លោះមិនឃើញ
វីដេអូខ្លីមួយដែល ត្រូវបានទំព័រហ្វេសប៊ុក Traffic Spy-អ្នកប្រមាញ់ចរាចរណ៍ បង្ហាញពីប្រជាពលរដ្ឋខ្មែរជាច្រើនជាអ្នកបើកបរនៅលើផ្លូវកំពុង ប្រជ្រៀតគ្នាឆ្លងកាត់បារ៉ាស់ដែលអាជ្ញាធរបានបិទ ព្រោះរថភ្លើងត្រូវឆ្លងកាត់។ ប៉ុន្តែអ្វីដែលហួសចិត្តខ្លាំងបំផុតនោះ គឺប្រជាពលរដ្ឋទាំងនោះ ហាក់គ្មានញញើត គ្មានព្រឺ មិនគោរពច្បាប់ និងមិនខ្លាចបាត់បង់អាយុជីវិតសូម្បីតែបន្តិច។ នេះក៏មិនមែនជាលើកទី១ដែរ ដែលរូបភាពនេះ បានបង្ហាញនៅកម្ពុជា កន្លងមកក៏តែងតែមានអ្នកបំពាន បារ៉ាស់ដែលបិទហាមឃាត់មិនឲ្យឆ្លងកាត់បែបនេះកន្លងមកដែរ។
ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិត ព្រោះតែប៉ះទង្គិចជាមួយរថភ្លើងនេះ តែងតែកើតមានជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ នៅក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងនឹងផលិតវីដេអូអប់រំ ទៅកាន់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីផ្លូវ ដែលមានរថភ្លើងឆ្លងកាត់ ធ្វើយ៉ាងឲ្យបងប្អូន បានយល់ដឹង អំពីការឆ្លងកាត់របស់រថភ្លើង បញ្ចៀសនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានកន្លងមក។ អ្វីដែលឯកឧត្ដម ចង់បានគឺ ធ្វើម៉េចឲ្យប្រជាពលរដ្ឋឆ្លងឲ្យផុត មុនពេលរថភ្លើងមកដល់៕
សូមមកមើលវីដេអូខាងក្រោមនេះ៖